ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំភ្ញៀវទេសចរទាំងឡាយ  ដែលចូលចិត្តទៅកំសាន្ត នៅមាត់សមុទ្រ មកទស្សនារមណីដ្ឋានឆ្នេរដ៏ស្រស់បំព្រងគឺឆ្នេរ Côte de Granit Rose នៅប្រទេសបារាំង។

width=442

ឆ្នេរសមុទ្រនេះមានទីតាំងនៅភាគខាងជើងប្រទេសបារាំង។  ការដើរកំសាន្តតាមឆ្នេរ សមុទ្រពិតជាភាពសប្បាយរីករាយ  ហើយលោកអ្នកក៏អាចញ៉ាំអាហារសមុទ្រដ៏ឆ្ងាញ់ ផងដែរនៅតំបន់ឆ្នេរនេះ។  ជាមួយសំលេងផ្ទៃទឹករលក   ដែលបោកមកប៉ះផ្ទាំងថ្មធំៗតាមបណ្តោយឆ្នេរលាន់លឺរំពង សាចចេញជាគ្រាប់រលក  ដែលមានពន្លឺលេចចេញជាពណ៌ផ្កាឈូកលាយទឹកក្រូច (សក្តិសមនឹងឈ្មោះ Rose) គឺជាលក្ខណៈពិសេសរបស់តំបន់ឆ្នេរនេះ។

រួមនិងខ្យល់អាកាសបរិសុទ្ធ ភ្ញៀវទេសចរទាំងឡាយដែលបានទៅលេងកំសាន្ត មិនអាចបំភ្លេចបានឡើយ៕

 

ដោយ៖ រិនដូ

ប្រភព៖ bbc