ខ្សែភាពយន្ត Love In Time របស់ហុងកុងនឹងត្រូវបានគេចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដែលកាលពីប៉ុន្មានថ្ងៃមុននេះតារាសម្ដែង Bosco Wong Chung Chak និង Stephy Tang Lai Yun បានចេញយុទ្ធនាការណ៍ក្នុងការផ្សព្វផ្សាយខ្សែភាពយន្តនេះ។
Paco Wong អ្នកដឹកនាំរឿងនេះក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ ក្នុងនោះមានអ្នកកាសែតបានសួរសំនួរដល់ Bosco ព្រោះចង់ដឹងថាគេបានរៀនអ្វីខ្លះពីខ្សែភាពយន្តថ្មីរបស់គេ ដោយបានសួរថា តើការស្រលាញ់គ្នាដោយមិនគ្រប់លក្ខណៈនេះពិតជាធ្វើអោយមនុស្សចងចាំវាបានយូរណាស់ឬ តែមើលទៅតួប្រុសក្នុងរឿងថ្មីនេះហាក់ដូចជាមិនបានត្រៀមខ្លូនសម្រាប់សំនួរនោះទេ ដោយគេបានសួរទៅវិញថាមានរឿងអ្វីបានជាសួរបែបនេះ។គេទំនងជាកំពុងតែស្វែងរកចម្លើយព្រោះមើលទៅហាក់ដូចជាមិនបានត្រៀមខ្លួននោះទេ ដោយគេបានព្យាយាមពន្យាពេលដើម្បីស្វែងរកចម្លើយ។ តែយ៉ាងណាកម្មវិធីរបស់ពួកគេបានធ្វើទៅយ៉ាងរលូនគ្មានបញ្ហានោះទេ។ ខ្សែភាពយន្ត Love In Time នឹងត្រូវបានគេចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទឹកដីចិនដីគោក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ៕
ដោយ៖ ផានិតប្រភពពី៖ asiancrunch