ថ្ងៃនេះយើងខ្ញុំសូមនែនាំខ្សែភាពយន្តថ្មីមួយទៀតដែលទើបនឹងចេញផ្សាយមកជូនលោកអ្នកបានស្គាល់ ជាខ្សែភាពយន្តបាញ់ប្រហារជក់ចិត្ត ហើយក៏ជាខ្សែភាពយន្តទី ៤ ហើយក្នុងប្រភេទខ្សែភាពយន្តរឿង Bourne ដែលខ្សែភាពយន្តនេះមានចំណងជើងថា The Bourne Legacy។/នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿងសេរ៊ី Bourne ទាំង ៣ ភាគគឺលោក Tony Gilroy និងបាននិពន្ធសារជាថ្មីដោយមានការកែសម្រួលពីសៀវភៅរឿង Bourne របស់ Robert Ludlum និងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនដូចជា Jeremy Renner ដែលធ្លាប់បានសម្ដែងជាHawkeye ក្នុងរឿង The Avanger តារាស្រីនាង Rachel Weisz និងតារាល្បីៗជាច្រើនរូបទៀត។/ខ្សែភាពយន្ត The Bourne Legacy ជាខ្សែភាពយន្តទី ៤ ក្នុងសេរ៊ីរឿង Bourne ដែលបានចេញតាំងពីឆ្នាំ ២០០២ មកនោះ គឺនិយាយពីសាច់រឿងដែលអតីតភ្នាក់ងារក្នុងកម្មវិធី Outcome ម្នាក់ឈ្មោះAaron Cross ឬត្រូវបានគេដាក់លេខកូដសំគាល់ថាជាភ្នាក់ងារលេខ ៥ ត្រូវរត់ដើម្បីគេចអោយផុតពីការតាមសម្លាប់។ មូលហេតុដែលនាំអោយមានការតាមសម្លាប់នេះគឺដោយសារ Jason Bourneបានចួលទៅលុកលុយវែកមុខមេខ្លោងដែលបង្កើតកម្មវិធី Outcome នេះឡើងដើម្បីអោយក្រុម FBIដឹងថាអ្នកដែលបង្កើតកម្មវិធី Outcome គឺធ្វើកម្មវិធីនេះឡើងដើម្បីក្បត់ជាតិ។ដូចនេះ Byer ត្រូវសម្រេចចិត្តក្នុងការកំទេចភ្នាក់ងារ និងបុគ្គលិកជាអ្នកវិទ្យាសាស្រ្តក្នុងកម្មវិធី Outcome ទាំងអស់ដើម្បីបិតរឿងនេះអោយជិត។ Aaron Cross ដែលទទួលការហ្វឹកហាត់នៅដែនដីទឹកកក Alaska ពុំបានដឹងរឿងនេះនោះទេ ដល់ពេលដែលគេបានជួបនឹងភ្នាក់ងារ Outcome ម្នាក់ទៀតគឺភ្នាក់ងារលេខ ៣ ទើបគេបានដឹងការពិតថាខាងថ្នាក់លើកំពុងតែរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីសម្លាប់ភ្នាក់ងារ Outcome ទាំងអស់ ដូចនេះហើយគេត្រូវរត់គេចដើម្បីរស់រានមានជីវិត។/ខ្សែភាពយន្តនេះទាំងស្រុងហាក់បីដូចជានិយាយពី Aaron Cross ជាភ្នាក់ងារ Outcome ច្រើនជាងJason Bourne ដែលមិនមានវត្តមានក្នុងខ្សែភាពយន្តទាល់តែសោះ ប៉ុន្តែវានៅតែជាខ្សែភាពយន្តមួយដ៏ជក់ចិត្តដោយសាច់រឿង មានឈុតឆាកបាញ់ប្រហារ រត់គេច ជាពិសេសគឺមានឈុតឆាកបាញ់ប្រហារគ្នាក្នុងទីក្រុងដែលសំបូរទៅដោយមនុស្សកកកុញទៀតផង ដែលធ្វើអោយខ្សែភាពយន្តនេះក្លាយជាខ្សែភាពយន្តដែលមានសកម្មភាពរស់រវើក។ជាមួយគ្នានេះផងដែរខ្សែភាពយន្តរឿង The Bourne Legacy នេះត្រូវបានដាក់បញ្ចាំងជាលក្ខណៈPremiere លើកដំបូងកាលពីរាត្រីថ្ងៃទី ១៤ សីហា ម្សិលមិញនេះ ដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនជាយុវវ័យ។ ខ្សែភាពយន្តរឿង The Bourne Legacy នឹងមានចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី ១៦ សីហានេះតទៅ នៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសូរីយាជាន់ទី ៥៕

ដោយ៖ ម៉ូកា