កាលពីថ្ងៃទី ៥ ម្សិលមិញនេះសមាជិកក្រុម Super Junior ដែលមានមាឌធំជាងគេ Shindong បានចេញមុខថ្លឹងគីឡូអោយអ្នកទាំងអស់គ្នាបានដឹងថាខ្លួនមានទំងន់ប៉ុន្មានក្នុងកម្មវិធី Mnet's Beatle Code 2។មុនពេលដែលឡើងលើជញ្ជឹងកម្មវិធីបានប្រកាសថាប្រសិនបើ Shindong នៅមានទំងន់ប្រមាន ៨០ទៅ ៨៩ គីឡូនោះ Jang Dong Min អាចរក្សាវត្តមានក្នុងកម្មវិធីបានតែប្រសិនបើគេមានទំងន់លើសពីនេះគេនឹងត្រូវជម្រុះចេញពីកម្មវិធី នេះគឺដូចជា Game មួយដូច្នោះដែរ។ កាលពីភាគមុននៃកម្មវិធីនេះ Shindong បានសន្យាថានិងធ្វើយ៉ាងណាដើម្បីបន្ថយគីឡូអោយបាន ១០គីឡូដើម្បីជាវិញ្ញាសាក្នុងកម្មវិធី Game នេះ។ ហើយនៅភាគកាលពីម្សិលមិញនេះ Shindong បានចូលខ្លួនថ្លឹងគីឡូជាមួយនិងលទ្ធផល ៩១.៥៥ គីឡូក្រាមប៉ុន្តែ Shindong បានប្រាប់ថានៅក្រោយឆាកគេបានថ្លឹងទំងន់សម្លៀកបំពាក់របស់គេរួចរាល់ដោយក្នុងនោះមាន ២.២៤ គីឡូក្រាមជាទំងន់របស់សម្លៀកបំពាក់ ដួចនេះ Shindong បានបំពេញវិញ្ញាសារបស់គេដោយរក្សាទំងន់ត្រឹម ៨០ ទៅ ៨៩គីឡូក្រាម។
ដោយ៖ វឌ្ឍនាប្រភពពី៖ soompi