កាលពីថ្ងៃអាទិត្យថ្មីៗនេះ Taylor Swift បានទៅសួរសុខទុក្ខ អ្នកជំងឺនៅឯ មន្ទីរពេទ្យ Children's Hospital Boston ព្រមទាំងបាននាំយកបទចំរៀងជាកាដូ មានអត្ថន័យដ៏ជ្រាលជ្រៅសំរាប់ កុមារាអាយុ ៧ឆ្នាំម្នាក់។​ កុមារា Jordan Nickerson គឺជាអ្នកជំងឺមហារីកឈាម កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យនោះ។//Taylor Swift បានជជែកគ្នា និងលេងហ្គេមជាមួយកុមារានោះ ហើយព្រមទាំងបានស្តាប់គេ ច្រៀងផងដែរ។​ ជាពិសេស នៅពេលដែល Taylor Swift បានច្រៀងបទដ៏ល្បីរបស់នាង ១បទគឺ We Are Never Ever Getting Back Together បានធ្វើឲ Jordan រំភើប សប្បាយ រីករាយយ៉ាងខ្លាំង។ ហើយគេក៏បានព្យាយាមច្រៀងតាមនាងផងដែរ។កាលពីមុន Taylor Swift បានធ្វើឲអ្នកគាំទ្ររបស់នាងទូទាំងពិភពលោកស្រក់ទឹកភ្នែក ដោយសារបទចំរៀង១បទគឺ Ronan។​ Ronan គឺជា ឈ្មោះរបស់ក្មេងប្រុសអាយុ៤ឆ្នាំ ដ៏ក្លាហានម្នាក់ ដែលបានស្លាប់ដោយសារជំងឺមហារីក។

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ kenh14