ថ្មីៗនេះផលិតកម្មហូលីវូដល្បីមួយ ឈ្មោះថា Epic Picture បានប្រកាសអំពីគំរោងថតរឿងថ្មីមួយ ដែលរឿងនោះជារឿងមួយ ដែលនិយាយពីដំណើរជីវិតរបស់កីឡាករ Messi តាំងតែពីតូច រហូតដល់ពេលគេក្លាយជាកីឡាករលំដាប់កំពូលរបស់ពិភពលោក ។
លោក Patrick Ewald នាយកប្រតិបត្តិរបស់ផលិតកម្មនិយាយថា គោលបំណងដែលក្រុមហ៊ុនEpic Picture ផលិតខ្សែររឿងរបស់ Messi នេះឡើងគឺចង់បង្ហាញអំពី គំនិតសុទិដ្ឋិនិយមក្នុងជីវិតរួមជាមួយការតស៊ូក្នុងជីវិត យកឈ្នះការកំណត់របស់ខ្លួន ដើម្បីសំរេចគោលបំណងនិង ក្តីស្រមៃរបស់ខ្លួន ។តួរសំដែងសំខាន់របស់ហូលីវូដ ដែលចូលរួមសំដែងក្នុងរឿងនេះ មានដូចជា ៖-Tom Cruise សំដែងជា Messi
-Jean-ClaudeVan Damme សំដែងជា Cristiano Ronaldo
-Jason Statham សំដែងជា Pep Guardiola អតីតគ្រូបង្វឹករបស់ Barcelona ជាតួរសំខាន់
-Benicio Del Toro សំដែងជា Maradona
ខាងផលិតកម្មភាពយន្ត Epic Picture បានប្រាប់ថាការផលិតត្រូវតែបញ្ចប់អោយបានលឿនបំផុតតាមតែអាចធ្វើទៅបាន ហើយអាចដាក់បញ្ចាំង នៅខែមិថុនាឆ្នាំក្រោយនេះស្របពេលជាមួយការប្រកួត World Cup ឆ្នាំ 2014 ៕
ដោយ ៖ កុសលប្រភព ៖ k14