កំពូលតារាម៉ូដែលចិនទាំង ៤ ដែលល្បីក្រោមមុខកាំបិត។ មនុស្សជាច្រើនស្លាប់ដោយសារតែការវះកាត់កែមុខមាត់នៅប្រទេសចិន តែយ៉ាងណាក៏នៅតែមានតារាទើបរះជាច្រើនដែរដែលបានទៅវះកាត់កែមុខមាត់ព្រោះចង់ល្បីដូចជាតារាម៉ូដែល ៤ រូបខាងក្រោមនេះជាដើម។
១. Lynn Hung
តារាស្រីរូបនេះជាសង្សាររបស់តារាសម្ដែង Aaron Kwok ហើយប្រសិនបើនាងមិនបានវះកាត់កែមុខមាត់ ត្របកភ្នែក ចង្ការ ថ្គាម និងបូមដើមទ្រូងទេនោះប្រហែលជានាងគ្មានថ្ងៃនេះនោះទេ។
២. Gaile Lok
នាងជាប្រពន្ធរបស់ Leon Lai ហើលក៏ទទួលស្គាល់ខ្លួនឯងដោយសារភាពផងដែរថានាងធ្លាប់ទទួលការវះកាត់ដើមទ្រូង តែបើមើលទៅគឺមិនត្រឹមតែដើមទ្រូវនោះតេ សុម្បីតែបបូរមាត់និងច្រមុះក៏ទទួលការវះកាត់ផងដែរ។
៣. Chrissie Chau
អ្វីដែលគេនិយាយពីតារាបង្ហាញម៉ូដរូបនេះគឺតើដើមទ្រូងទំហំយក្សរបស់នាងជារបស់ពិតឬក្លែងក្លាយ? មិនត្រឹមតែដើមទ្រូងនោះទេ ច្រមុះនិងថ្ពាល់របស់នាងក៏ត្រូវបានគេវះកាត់ផងដែរ។
៤. Janice Man
គ្រប់គ្នាស្រលាញ់ស្នាមញញឹមរបស់នាងណាស់ ទោះបីជាពេលញញឹមទៅដូចជាជ្រួញចុងមាត់បន្តិចក្ដីតែនាងក៏មិនស្អាតមកពីធម្មជាតិ ១០០% នោះទេ នាងធ្លាប់បានទទួលការវះកាត់កែច្រមុះ៕
ដោយ៖ ម៉ូកាប្រភពពី៖ jaynestars