ឆ្នេររ៉ៃឡី គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ទាក់ទាញ នៅជុំវិញព័ទ្ធផ្ទំាងថ្មដ៏ធំមហិមា ជាច្រើននិង នៅខាងក្រោយពោរពេញទៅដោយព្រៃឈើធម្មជាតិដ៏ស្រស់ស្អាត ដែលឆ្នេរមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង  នៅក្នុងខេត្តក្រាបី ប្រទេសថៃ ពីសំណាក់ភ្ញៀវទេសចរក្នុង និង ក្រៅប្រទេស។

ឆ្នេររ៉ៃឡី មានពីរតំបន់ គឺឆ្នេររ៉ៃឡីខាងលិច និង ឆ្នេររ៉ៃឡីខាងកើត។ ឆ្នេររ៉ៃឡីខាងកើត  គឺជាតំបន់មួយសម្បូរទៅដោយដីភក់ និងដើមកោងកាង។ អ្នកគ្រាន់តែចំណាយពេលត្រឹមតែពីរ ទៅបីនាទីដើរដោយថ្មើរជើង នឹងទៅដល់ឆ្នេររ៉ៃឡីខាងលិច ប៉ុន្តែ ត្រូវដឹងឱ្យច្បាស់ថាឆ្នេរណាមួយដែលអ្នកត្រូវទៅកំសាន្ត។

ឆ្នេររ៉ៃឡី គឺជាដីព្រែក នៃដីគោក ហើយវាក៏ជាកោះដ៏តូចមួយ  ដែលសម្បូរទៅដោយ  ទេសភាពប្លែកភ្នែក និង ខ្យល់បរិយាកាសបរិសុទ្ធ ដែលឱ្យអ្នកដើរទស្សនា ជុំវិញកោះនេះបាន  ដោយថ្មើរជើងបានយ៉ាងស្រួល។ ឆ្នេររ៉ៃឡី គឺតំបន់ទេសចរណ៍   ដែលផ្តល់នូវសេវាកម្មស្នាក់នៅ  នៅមានកម្រិត មានតែ រីសត និង ផ្ទះសំណាក់ ពីរបីប៉ុណ្ណោះ នៅឆ្នេររ៉ៃខាងលិច និង មាន  ក្លឹបរាត្រីនៅជិតឆ្នេរមួយ ដ៏ទាក់ទាញ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ gothailand