តារាចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីការសំដែងនៅ London។ ក្នុងពេលសំដែងបទ Beauty And A Beat Justin Bieber ត្រូវបានគេសង្កេតឃើញថា មានអាការៈមិនសូវស្រួលពេលដើរមកខាងមុខឆាក Justin Bieberបានបន្ទន់ដៃច្រត់ជង្គង់ ហើយបានដើរយឺតត្រឡប់ទៅវិញចូលទៅក្រោយឆាក។ក្រោយមកអ្នកចាត់ការរបស់ Justin Bieber បានចេញមកបកស្រាយថា ពេលនេះ Justin Bieber កំពុងនៅក្រោយឆាកជាមួយនឹងគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។

ក្រោយមក Justin Bieber ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារសភាពការមិនល្អ។ គ្រូពេទ្យបាននិយាយថា Justin Bieber កំពុងសំរាកព្យាបាលដោយសារតែភាពខ្សោះខ្យល់ពីក្នុងខ្លួន រួមជាមួយនឹងភាពហេវហត់ពីការសំដែងផងនោះ។

យ៉ាងណាមិញ Justin Bieber បានបង្ហោះរូបទៅក្នុង Instagram របស់គាត់ជាមួយនឹងការបង្ហាញសាច់ដុំមួយកំណាត់លើ នៅលើគ្រែក្នុងមន្ទីរពេទ្យ ជាមួយនឹងស្នាមញញឹមសំរាប់អ្នកគាំទ្រទាំងអស់ដែលអាចបញ្ជាក់ថា គាត់លែងអីហើយ៕
ដោយ ៖ លីលីប្រភព ៖ eonline