ថ្មីៗនេះ ទូរទស្សន៍តន្រ្តីអន្តរជាតិមួយរបស់អាមេរិច ដែលមានឈ្មោះថា Fuse បានបង្កើតការបោះឆ្នោតសួរមតិមួយ ទៅកាន់ទស្សនិកជនថា តើតារាចំរៀងអន្តរជាតិ មួយណាដែលពេញចិត្តជាងគេ ដោយក្នុងនោះក៏មាន G-Dragon របស់ Big Bang ផងដែរ ។ការបោះឆ្នោតសួរមតិនោះ ធ្វើឡើងនៅក្នុងខែសីហា ហើយទើបតែបញ្ចប់ថ្មីៗ ក្នុងខែកញ្ញានេះប៉ុណ្ណោះ ។ ក្នុងចំណោម ៧២ នាក់ក៏មាន G-Dragon សមាជិកក្រុម Big Bang នៅទីនោះដែរក្នុងប្រភេទតារាចំរៀងអន្តរជាតិថ្មី ដែលល្អជាងគេ ។

G-Dragonជាលទ្ធផល G-Dragon ទទួលបានការគាំទ្រច្រើនជាងគេ ក្នុងចំណោមតារាចំរៀងអន្តរជាតិទាំង ៧១ រូបផ្សេងទៀត ។ ដូចនេះ G-Dragon ក៏ឈ្នះបានឈ្មោះជា BEST NEW ARTIST របស់ទូរទស្សន៍ Fuse ។ គួរបញ្ជាក់ផងដែរ G-Dragon មិនមែនទើបតែមានឈ្មោះក្នុងឆាកអន្តរជាតិទេតែជ័យជំនះនេះ បង្ហាញថាភាពល្បីល្បាញរបស់គាត់ កាន់តែសាយភាយក្នុងឆាកអន្តរជាតិតហើយ ៕ 

 

ដោយ ៖ លីលីប្រភព ៖ fuse