អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិក និងអ្នកចំរៀងដ៏ល្បីឈ្មោះ Beyonce បានថតនូវរូបភាពវីដេអូខ្លីមួយ ក្នុងសាលប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ដែលពិភាក្សាពាក់ព័ន្ធទៅនឹងទិវាមនុស្សធម៌ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២។
យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា Beyonce ជាអ្នកចំរៀងដ៏ល្បីឈ្មោះម្នាក់ បានចូលរួមក្នុងកិច្ចការសង្គម ក្នុងការជួយសង្រ្គោះមនុស្សជាច្រើននៅលើពិភពលោក ដែលមានសង្រ្គោះថ្នាក់ ដោយទឹកជំនន់ និងរញ្ជួយដី ដែលបានជាផ្តល់ប្រាក់ឧបត្ថម្ភតាមរយៈ អង្គការសហប្រជាតិ។
Beyonce បាននិយាយថា ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបាន ដើម្បីជួយអ្នកដែលមានបញ្ហានិងអ្នកដែលជួបនូវគ្រោះថ្នាក់ទាំងនោះ។ ជាពិសេស នៅទិវាមនុស្សធម៌ពិភពលោកខាងមុខនេះ គឺជាឱកាសដ៏ល្អមួយសំរាប់ ពួកយើងទំាងអស់ចូលរួមធ្វើការ ដើម្បីជួយ និងផ្លាស់ប្តូរឱ្យពួកគេមានជីវភាពប្រសើរឡើង៕

ដោយ៖ វណ្ណៈប្រភព៖ channelnewsasia