width=456

ចិន៖ តួឯកស្រី Fan Bingbing   បាននិយាយចចាមអារ៉ាមចោទប្រកាន់ថា កញ្ញា Zhang Ziyiបានដេកជាមួយ  លោកBo Xilai  ដើម្បីប្រាក់។ ការបរិហារនេះ  ធ្វើឡើងដោយ អ្នកនិពន្ធរឿងល្ខោនចិនម្នាក់ លោក​Bi Chengong ដែលបានចេញផ្សាយតាមគេហទំព័ររបស់គាត់ ប៉ុន្តែការចេញផ្សាយនេះ មិនបានធ្វើឡើងដោយផ្ទាល់របស់តួឯកស្រីFan Bingbing ទេ។

អ្នកនិពន្ធរូបនោះ បានបន្តថា  ការចេញផ្សាយនោះ  គាត់បានដឹងថា    គឺមានការឃុបឃិតគ្នា ពីកញ្ញាFan Bingbing កាលពីខែឧសភា និង ក្រុមរបស់កញ្ញាFan Bingbingបានរៀបចំវិធីក្នុងការចេញផ្សាយពាក្យចចាមអារ៉ាមនេះ រយៈពេល១ខែ   មុនការចេញសំដែងភាពយន្តថ្មីរបស់កញ្ញាZhang Ziyi។

យោងតាមរបាយការណ៍មួយរបស់ចិន​បានឲ្យដឹងថា កញ្ញាBingbingគឺជាតារាដ៏ល្បីខាងបង្ខូចគេ ដើម្បីប្រកួតប្រជែង និងចង់ឲ្យមានឈ្មោះល្បីជាងកញ្ញាZhang Ziyi។ ក្រុមតារារបស់កញ្ញាBingbing បដិសេធមិនធ្វើការអធិប្បាយ និងអ្នកគ្រប់គ្រង របស់កញ្ញាZhang  Ziyi ក៏បដិសេធមិនព្រមឲ្យគេសំភាសន៍ដែរ។​ ចំណែកកញ្ញាZiyi វិញបានធ្វើការបដិសេធថា នាងមិនបានដេកជាមួយ មន្ត្រីរដ្ឋាភិបាលលោកXilai ទេ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ដទៃទៀតដែរ។

ដោយ៖  វណ្ណៈប្រភព៖  maydaily