គេទើបនឹងបានប្រកាសកាលពីពេលថ្មីៗនេះថា 2NE1 ដែលជាក្រុមតារាចម្រៀងប្រជាបិ្រយក្នុងស្រុកក៏ដួចជាក្រៅស្រុកផងនោះនឹងធ្វើការចេញសម្ដែងបែប World Tour។/ការចេញសម្ដែង World Tour ក្រោមចំណងជើងថា New Evolution នឹងចាប់ផ្ដើមធ្វើឡើងនៅទីក្រុងSeoul ក្នុងទីលាន Olympic Gymnastics Arena នាថ្ងៃទី ២៨ និង ២៩ ហើយបន្តទៅកាន់ ១០ ទីក្រុងក្នុង ៧ ប្រទេសធំៗនៅទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិក។ តាមការសង្កេតពីការលូតលាស់នៃប្រជាបិ្រយភាពរបស់ Kpop គេសង្កេតឃើញថាក្រុមតារាចម្រៀងបុរសសុទ្ធសឹងតែទទួលបានការចេញសម្ដែងលក្ខណៈ World Tour ហើយចំពោះតារាដែលជានារីគឹមិនទាន់មាននោះទេ។ ដូចនេះចំពោះការចេញសម្ដែងរបស់ 2NE1 នេះគេអាចនិយាយបានថាជាការចេញសម្ដែងលក្ខណ World Tour ទី ១ ហើយចំពោះតារាស្រី។/ចំពោះក្រុម 2NE1 តាំងពីចេញប្រលូកក្នុងសិល្បះមកក្នុងឆ្នាំ ២០០៩ ពួកគេត្រូវបានទទួលការស្វាគមន៍ក៏ដូចជាគាំទ្រយ៉ាងសម្បើមពីសំណាក់អ្នកគាទ្រក្នុងស្រុកក៏ដូចជាក្រៅស្រុកដោយក្នុងនោះគេសង្កេតឃើញថាការចេញសម្ដែង Concert លើកទី ១ របស់គេបានទទួលអ្នកចូលទស្សនាដល់ទៅ ៧០០០០ នាក់ជាង។ សម្រាប់អ្នកនាំពាក្យរបស់ YG Entertainment បានប្រាប់អោយដឹងថាការចេញសម្ដែងជាលក្ខណៈ World Tour លើកនេះអាចនឹងលើកប្រជាប្រិយភាពរបស់ 2NE1 បានមួយកម្រិតទៀតដោយក្រុមការងារ YG នឹងធ្វើវាអោយមានលក្ខណៈប្លែកជាមុន។

ដោយ៖ នីតាប្រភពពី៖ Allkpop