តារាស្រីថៃល្បីឈ្មោះ ៣ រូបកំពុងថតខ្សែភាពយន្ដថ្មីដ៏គួរអោយចាប់អារម្មណ៍របស់ខ្លួន។ តារាស្រីដ៏មានទេពកោសល្យសម្ដែងនាង Bella Ranee កំពុងថតខ្សែភាពយន្ដភាគថៃថ្មីអោយស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Dare to Love: Hai Ruk Pipaksa” ជាមួយនឹងតារាប្រុសរៀមច្បងរបស់នាងគឺលោក Kongthap Peak។

តាមរយៈរូបថត ដែលបានបង្ហោះដោយផលិតកម្ម Chollumpi ពួកគេទាំងបីរូប ពិតជាស្រស់ស្អាតខ្លាំងណាស់។

នាង Nychaa Nuttanicha

/

នាង Nychaa Nuttanicha នឹងចាប់ផ្ដើមថតភាពយន្តភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ គឺរឿង  “Vasana Ruk” ។​ នៅក្នុងខ្សែភាពយន្តភាគថ្មីនេះ នាងសម្តែងជាតួឯក​​​​ ជាមួយនឹងលោក Ice Panuwat ។

នាង Pooklook Fonthip

/

នាង Pooklook Fonthip ត្រូវបានគេរាយការណ៍ថា នាងនឹងសម្ដែងខ្សែភាពយន្តភាគថ្មី គឺរឿង “Patiharn Ruk” អោយស្ថានីយ៍ទូរទស្សន៍​​​​​​​​ PPTV ដោយសម្ដែងរួមជាមួយ DJ Push, Son Yuke និង Woonsen Virithipa៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate