ភ្នំគោអាយ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅក្រុងប៉ៃលិនសម្បូរដោយបរិយាកាស និង ទេសភាពដ៏ស្រស់ស្អាតជាច្រើន។
ទីនេះ ពិតជាអស្ចារ្យ និង ពោរពេញដោយសម្រស់ព្រៃឈើ និង សត្វ គ្រប់ប្រភេទ ដែលបានទាក់ទាញភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ជាច្រើនមកកំសាន្ត នៅតំបន់នេះ ក្នុងក្រុងប៉ៃលិន។ តំបន់នេះ មានស្ទឹងដ៏ស្រស់ស្អាត ដែលហូរចុះពីភ្នំគោអាយ ក្រុងប៉ៃលិន បង្កើតបាន ជាទិដ្ឋភាពមួយដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងទេសភាពនិងខ្យល់អាកាសធម្មជាតិពិតៗ។ ទេសភាពភ្នំគោអាយ
ក្នុងក្រុងប៉ៃលិនពិតជាស្រស់ស្អាតគួរអោយភ្ញាក់ផ្អើល ដូច្នេះវាទាក់ទាញភ្ញៀវទេសចរ មួយចំនួនជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរ ដែលទៅទស្សនាប្រទេសកម្ពុជា មានឱកាសល្អបំផុតដើម្បីហែលទឹកក្នុងស្ទឹងដ៏ស្រស់បំព្រងដែលហូរចុះពីភ្នំនេះ។ ប្រសិនបើអ្នកមានទេសភាពដ៏ល្អនៃតំបន់ដែលអ្នកចង់ធ្វើការផ្សងព្រេង រដូវប្រាំងជាពេលវេលាល្អបំផុតដើម្បីទៅទស្សនា។ អ្នកអាចនិយាយជាមួយក្មេងដែលសិក្សាភាសាអង់គ្លេសក្នុងសាលាដែលមាន ទីតាំងនៅចំហៀង សណ្ឋាគារសាងភិរុណ។ អ្នកនឹងឃើញថាពិតជាគួរអោយចាប់អារម្មណ៍ ក្នុងការនិយាយជាមួយក្មេងៗ ទាំងនោះ ដែលអាច ជួយបង្ហាញផ្លូវដល់អ្នក។ ប្រសិនបើអ្នកត្រូវការ អ្នកអាចស្នាក់នៅ តាមផ្លូវ នៅតំបន់ឆ្ងាយពីមាត់ស្ទឹង ព្រោះនៅជុំវិញមាត់ស្ទឹង ក៏នៅមានសេះសល់ចំការមីន៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia