ប្រិញមិត្តបានស្គាល់មកហើយ អ្នកនាង គង់ សុជាតិ ជាពិធីការិនី ដ៏មានប្រិយភាពក្នុងលំដាប់ជួរមុខ ជាមួយនឹងសមត្ថភាពការនិយាយរបស់ខ្លួន ។ ក្រៅពីការងារសិល្បៈ​ អ្នកនាងក៏ជាម្ចាស់ហាងវិជ្ជាជីវៈបណ្តុះបណ្តាលផ្នែក Salon ផងដែរ។

/

ជាមួយគ្នានេះដែរ បើទោះបីជាអ្នកនាង គង់ សុជាតិ មានវ័យកាន់ច្រើន និងមានកូនៗទន្ទឹមនឹងខ្លួន ក៏ដោយតែរូបសម្រស់របស់ អ្នកនាង នៅតែស្អាត និងនៅតែទទួលបានប្រជាប្រិយភាព។

/

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមការបង្ហោះរូបភាពជានៅលើគណនីហ្វេសប៊ុកផ្លួវរបស់ ពិធីការិនីដ៏ឆ្នើមរូបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ទៅលើរូបសម្រស់របស់អ្នកនាងខ្លាំងមែនទែន។

/

ក្នុងការបង្ហោះនោះផងដែរ តារាស្រីរូបនេះ បានតុបតែងខ្លួន ជាមួយនឹងម៉ូតសក់ ផាត់មុខបែបស្រាលៗ មើលទៅពិតជាស្អាត និងទាក់ទាញខ្លាំងខុសសព្វដង​តែម្ដង ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ។

/

ក្នុងពេលបច្ចុប្បន្ននេះ អ្នកនាង គង់ សុជាតិ មានវ័យជាង៤០ឆ្នាំ និងមានកូន ៣ ទៅហើយ តែអ្នកនាង មើលទៅនៅតែស្អាតជាងវ័យដដែល គ្មានប្រែបន្តិចសោះ៕

/

/

/

អត្ថបទ៖ ចំរើន