ថៃ ៖ វាគឺជាលើកទីពីរហើយដែល នាង Chippy Sirin Preediyanon និងលោក Puen Kanin បានចាប់ដៃគូគ្នាសម្តែងក្នុងរឿងភាគ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បន្ទាប់ពីរយៈពេល ៣ ឆ្នាំកន្លងផុតទៅ ។ 

ប្រភពដដែលបានបន្តទៀតថា រឿងថ្មីដែលតារាសម្តែងទាំងពីរនេះចាប់ដៃគូគឺមានចំណងជើងថា Tiwa Sorn Dao ។ 

/

នៅក្នុងនោះផងដែរ លោក Puen Kanin ដើរតួជាសេដ្ឋីឈ្មោះថា Tiwa ចំណែកឯនាង Chippy Sirin Preediyanon សម្តែងជាតួ Chom Dao គឺជាមនុស្សស្រីម្នាក់ដែលស្អាតហើយឆ្លាត ។ នៅក្នុងរឿងនោះគឺអ្នកទាំងពីរបានជួបគ្នានៅលើកោះមួយនៅកណ្តាលសមុទ្រ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងដំបូងដែល នាង Chippy Sirin Preediyanon និងលោក Puen Kanin សម្តែងជាមួយគ្នាកាលពីឆ្នាំ ២០១៥ គឺមានចំណងជើងថា Sud Kaen Saen Ruk ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate