បើទោះបីជាទទួលបាន ឯត្តទគ្គកម្មកំណត់ត្រាពិភពលោករបស់ Guiness ៤ ហើយនិង អត្ថបទសព្វវចនាធិប្បាយ ដែលសរសេរដោយ Britannica ក៏ដោយ PSY នៅមិនទាន់ស្កប់ស្កល់ឡើយ ។

/សៀវភៅរូបត្លុកមួយ ដែលបានចេញផ្សាយថ្មីៗនេះ មានឈ្មោះថា  Fame :Psy ដែលយក PSY ជាតួរឯកតែម្តង ។ សៀវភៅរូបត្លុកនេះ និយាយអំពីដំណើររឿងរ៉ាវ របស់ PSY ក្នុងពេលប៉ូលិសរបស់អាមេរិចចាប់ខ្លួន ដោយសាររកឃើញគ្រៀងញៀន marijuana ហើយបានបង្ហាត់ឯកអគ្គរដ្ឋទូត កូរ៉េប្រចាំនៅ សហរដ្ឋអាមេរិចអំពីក្បាច់រាំ Gangnam Style ហើយនឹងការសំដែងក្បាច់ Gangnam Styleនៅចំពោះមុខប្រធានាធិបតីអាមេរិច លោក Barack Obama ផងដែរ ។

សៀវភៅរូបត្លុកនេះមានកំរ៉ាស់ ២៦ សន្លឹក ជាស្នាដៃរបស់ក្រុមហ៊ុនអាមេរិច Bluewater Productionsនិងកូរ៉េ Able ជាសៀវភៅ ១ ក្នុងចំណោមសៀវភៅ FAME ដែលបានសរសេរទាក់ទងនឹង តារាល្បីៗមួយចំនួនទូទាំងពិភពលោក ៕

/

/

/

/

/

ដោយ ៖ លីលីប្រភព ៖ allkpop