បន្ទាប់ពីមានវិបត្តិមនោសញ្ញេតនា និងក្រោយពេលនគរបាលចរាចារណ៍បានពិន័យ កំពូលតារាចម្រៀងវ័យក្មេង Justin Bieber បានប្ដូរមកជិះម៉ូតូវិញម្ដង។

Justin Bieber ត្រូវបានក្រុមអ្នកប្រមាញ់រូបថត ប្រទះឃើញជិះម៉ូតូប្រភេទទំនើប ក្នុងល្បឿនលឿន ឆ្លងកាត់តំបន់ Beverly Hills និងផ្លូវហាយវេ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានចែកផ្លូវជាមួយនឹង Selena Gomez និងក្រោយការបើកបររថយន្ដមិនគោរពច្បាប់ចរាចរណ៍ ត្រូវនគរបាលពិន័យ។

ប្រភពព័ត៌មានបានអោយដឹងថា ជាមួយនឹងឈុតសម្លៀកបំពាក់កីឡាពណ៌ខ្មៅ និងម៉ូតូប្រភេទធំ Justin Bieber  ​ហាក់ដូចជាកំពូលអ្នកប្រណាំងដូច្នោះដែរ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះនិយាយថា នេះគឺជាសកម្មភាពមួយរបស់តារារូបនេះ ដើម្បីបំបាត់ទុក្ខមនោសញ្ចេតនា។ ប៉ុន្ដែ អ្នកខ្លះបែរជានិយាយថា នេះគ្រាន់តែជាការដោះស្រាយបញ្ហាគ្មានមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ ដោយសារតែ Justin Bieber ត្រូវនគរបាលពិន័យ ដោយដកប័ណ្ណបើកបរ។

នៅក្នុងពេលជាមួយគ្នានេះដែរ នៅឯ Dallas ​គេបានឃើញ Selena Gomez កំពុងមានក្ដីរីករាយយ៉ាងខ្លាំង ហាក់ដូចគ្មានរឿងអ្វីកើតឡើង ផ្ទុកពីការស្មានរបស់អ្នកគាំទ្រ។

width=369

width=371

width=375

width=376

 

ដោយ ៖ សីហាប្រភព ៖ k14