ក្នុងពេលបច្ចុប្បន្ននេះតារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ថន លក្ខិណា ហាក់បីដូចជាមានភាពមមាញឹកនឹងការងារជាច្រើន ទាំងអាជីពជាតារាសិល្បៈ និងការងារសង្គមជាដើម។

/

យ៉ាងណាមិញបើទោះបីជា លក្ខិណា មានភាពមមាញឹកខ្លាំងនឹងការងារសិល្បៈច្រើនយ៉ាងណាក៏ដោយ ក៏ពិធីការិនីរូបស្រស់សោភាពរូបនេះ មិនភ្លេចការសិក្សារៀនសូត្រ តស៊ូរហូតទាល់តែបញ្ចប់ដោយជោគជ័យ សមតាមបំណងរបស់នាងផងដែរ។ 

/

ជាក់ស្ដែង​ ថ្មីៗនេះ កញ្ញា ថន លក្ខិណា ក៏បានបង្ហោះរូបថតមួយសន្លឹក នៅលើគណនី​ Instagramរបស់នាង ដែលកញ្ញាបានបង្ហាញពីរូបភាពនៅក្នុងថ្ងៃទទួលសញ្ញាបត្រ ដែលទឹកមុខពោរពេញទៅដោយស្នាមញញឹម និងក្តីរំភើបរីករាយ ជាមួយនឹងប៉ាម៉ាក់របស់នាងផងដែរ។ 

/

ទន្ទឹមនឹងនេះ ប្រិយមិត្តទស្សនិកជនដែលនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមសម្ដែងក្តីអបអរសាទរ ចំពោះភាពជោគជ័យនៃការបញ្ចប់ការសិក្សារបស់កញ្ញា ថន លក្ខិណាផងដែរ ហើយគ្រប់គ្នាក៏បានសរសើរដល់នាង ពីការខិតខំប្រឹងប្រែងមួយនេះ ទោះរវល់ជាមួយសិល្បៈក៏កញ្ញាតស៊ូរហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។៕

/

/

/

/

អត្ថបទ៖ ចំរើន