ទស្សនិកជនពិតជាអានត្រូវហើយ គឺ Beyonce និងស្វាមី Jay Z បានបញ្ជាក់ប្រកាសដល់សារព័ត៌មាន ជាសាធារណប្រាប់ថា Beyonce មានផ្ទៃពោះកូនទី ២ ហើយ ។

/

ពាក្យចចាមអារ៉ាមនិងការសង្ស័យ ចាប់ផ្តើមពេលនាងចូលរួមកម្មវិធី Met Gala កាលពីថ្មីៗនេះ ដែលពេលនោះ នាងស្លៀករ៉ូបរឹបរាងស្រលូនរបស់នាង គេបានសំគាល់ថានាងមានដុះក្បាលពោះ តែនាងមិនដែលបណ្តោយ អោយមានក្បាលពោះនោះទេ ដូចនេះហើយទើបគេសន្និដ្ឋានថា នាងមានផ្ទៃពោះ ។​ រហូតមកដល់ថ្ងៃនេះទើប Beyonce និង Jay Z ចេញមុខមកបកស្រាយនិង បញ្ជាក់អំពីរឿងនេះ ។គួរបញ្ជាក់ផងដែរថា កូនស្រីទី ១ របស់ Beyonce កើតនៅខែមករា ឆ្នាំ ២០១២ ដែលមានឈ្មោះថា Blue Ivy Carter ហើយពេលនេះនាងក៏កំពុងបន្តការសំដែង របស់នាងនៅ Belgium ផងដែរ ៕

/

ដោយ ៖ លីលីប្រភព​ ៖ eonline