ព្រៃបាសាក់ ជារមណីយដ្ឋានមួយ ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅលើភ្នំតូច ជាអតីតកន្លែងប្រាសាទបុរាណ ដែលត្រូវបាន កម្ទេចទាំងស្រុងដោយសង្គ្រាម ក្នុង ខេត្តស្វាយរៀង។
រមណីយដ្ឋាន ព្រៃបាសាក់ ជាតំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាល និង ទាក់ទាញបំផុត សំរាប់ភ្ញៀវជាតិ និង អន្តរជាតិ ដោយសារតែតំបន់នេះ សម្បូរណ៍ទៅដោយ ព្រៃឈើកម្រ និងសត្វព្រៃ ជាច្រើន រស់នៅក្នុង តំបន់នេះ។
ភ្ញៀវទេសចរណ៍ ជាច្រើន ចូលចិត្តមកកំសាន្ត នៅរមណីយដ្ឋាន ព្រៃបាសាក់ រីករាយជាមួយនឹងការស្រូបយក ខ្យល់អាកាសបរិសុទ្ធ គយគន់ ព្រៃឈើពណ៌ បៃតង ខៀវស្រងាត់ និង ទស្សនាសត្វព្រៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!




ដោយ៖ វណ្ណៈ