អតីតបវកញ្ញាកូរ៉េ និងជាតារាសម្ដែងកញ្ញា Honey Lee ត្រូវបានគេផ្អើលដោយមានពាក្យចចាអារាមថាកំពុងតែមានមេត្រីភាពស្នេហាជាមួយ និងបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុន Marketing មួយ។
តែយ៉ាងណាៗ ពាក្យសម្ដីទាំងនេះត្រូវបានអ្នកនាំពាក្យរបស់នាងផ្ទាល់ទាត់ចោល។ ពាក្យមិនពិតទាំងនោះបានសាយភាពពេញពិភពសិល្បះក៏ដូចជាគ្រប់ស្រទាប់វណ្ណៈ ថានាងមានការលួចលាក់ក្នុងការធ្វើទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុនភ្នាក់ងារទីផ្សារមួយ។ ចំពោះបញ្ហានេះខាងអ្នកនាំពាក្យបានប្រាប់មកវិញថានាង Honey Lee នៅពេលនេះមិនទាន់មានមិត្តប្រុសនៅឡើយទេហើយចំពោះពាក្យមិនពិតមួយទៀតដែលថានាងត្រូវបានគេនាំទៅលេងសហរដ្ឋអាមេរិកនោះក៏វាមិនមែនជាការពិតដែរ ព្រោះនាងទៅជាមួយនឹងក្រុមការងារសម្ដែងប៉ុណ្ណោះ។ ជាមួយគ្នានេះគេក៏បានប្រកាសផងដែរថាអតីត Miss Korea រូបនេះនឹងបង្ហាញមុខក្នុងភាពយន្តថ្មីដែលមានចំណងជើងថា Deranged៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop