ព្រែកត្នោត ជារមណីយដ្ឋាន ជីវចម្រុះមួយ ដ៏សម្បូរណ៍បែប និង ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅដាច់ ដោយឡែកពីឧទ្យានជាតិបូកគោ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីប៉ែកខាងលិចក្រុងកំពត ។
រមណីយដ្ឋានព្រែកត្នោត ជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដោយសារតែ តំបន់នេះ សម្បូរណ៍ទៅដោយ ជីវចម្រុះដូចជា៖ ពពួកសត្វកម្រ ពពួកសត្វ ជិតផុតពូជ ដ៏ប្លែក និង ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត។
ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកទស្សនា នៅទីនេះ រីករាយជាមួយនឹងការដើរទស្សនាពពួកសត្វព្រៃកម្រ ជិះទូកគយគន់ទេសភាពដ៏ស្រស់ត្រកាល ប្លែកអារម្មណ៍ ស្រូបយកខ្យល់បរិសុទ្ធ ហែលទឹក៕
សូមទស្សនា រូបភាព ខាងក្រោម!!!



ដោយ៖ វណ្ណៈ