បឹងមាលា ជាប្រាង្គប្រាសាទបុរាណ ដ៏មានតំលៃមួយ សាងសង់ឡើងពីថ្មភក់មានរាងបួនជ្រុងកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១២ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។

ប្រាសាទបឹងមាលា  ជាប្រាង្គប្រាសាទបុរាណដ៏ចំណាស់មួយ  ដែលបានកប់បាត់ក្នុងព្រៃជ្រៅជាមួយនឹង  តួប្រាសាទដ៏ទ្រុឌទ្រោម។ ប្រាសាទបឹងមាលា ជាប្រាសាទមួយ  ដែលមាននូវរូបចម្លាក់បុរាណ  ដែលបានឆ្លាក់ជារូបតូចៗ  ដ៏ប្រណិត និយាយពី រឿងរាមាយណៈ និង បដិមាគន្ថីហិណ្ឌូ សម័យដើម នៅលើជញ្ជាំងប្រាសាទ។

បច្ចុប្បន្ន  ប្រាសាទបឹងមាលា  បានប្រែក្លាយទៅតំបន់អភិរក្ស និង តំបន់ទេសចរណ៍ប្រាសាទបុរាណ ដ៏ល្បីល្បាញ និង ទាក់ទាញបំផុត នៅលើពិភពលោក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

ដោយ៖ វណ្ណៈ