រមណីដ្ឋានប្រាសាទប្រាំបីល្វែង មានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃចំងាយប្រហែល២គីឡូម៉ែត ទិស ខាងត្បូងនៃប្រាសាទព្រះគោ ដែលទទួលនូវការបាក់បែក យ៉ាងអាណោចអធម ស្ទើរតែចង់អស់ ដោយ សារតែសង្គ្រាមអស់រយៈពេលជាងបីទសវត្សការមិនអើពើរវីរវល់ថែរក្សា ការបំផ្លាញរបស់ ធម្មជាតិថែមទៀត និង ការជីកគាស់បំផ្លិចបំផ្លាញ របស់ជនអគតិមួយចំនួន ក្នុងបំណងសែ្វរក វត្ថុ បុរាណ មានតំលៃ។នៅពេលបច្ចុប្បន្ននេះ ប្រាសាទទាំងមូលគ្មានអ្វីនៅសេសសល់ក្រៅពីធ្នឹមបីបួន និងគ្រឹះនោះទេ។
មានធ្នឹមមួយដ៏ល្អវិចិត្រ ដែលបានឆ្លាក់រូបរាហ៊ូឈរ នៅលើគោបុរៈ នៃក្លោងទ្វារប្រាសាទ ហើយ ដែលមានធ្នឹមមួយចំនួនធំបានធ្លាក់បាក់បែកអស់ហើយឥឡូវនៅសល់តែដើមឈើ និងដើមឬស្សី ដុះឡើង ព្រោងព្រាត លុបតួប្រាសាទទាំងមូលទៅហើយ។ រាហ៊ូគឺជាអាទិទេពនៃពេលវេលានៅក្នុង វប្បធម៌ និងប្រណៃទំនៀមទម្លាប់ខ្មែរ។រមណីដ្ឋានប្រាសាទប្រាំបីល្វែង មានទីតាំងស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបូរិវ៉ាត់ មានចំងាយ ៦គីឡូម៉ែតពីទីក្រុងស្ទឹងត្រែង។ ប្រាសាទនេះ ត្រូវបានកសាងឡើងដោយ ព្រះបាទជ័យវរ័ន្មទី១ ក្នុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះ សាសនាព្រហ្មញ្ញសាសនា ហើយប្រាសាទនេះភាគច្រើន កសាងពីឥដ្ឋ លាយនឹងថ្មបាយក្រៀម៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-កោះធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរដោយចម្លាក់ ផ្ទាំងថ្មខ្មៅធំៗ ជាច្រើន-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច-តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ដែលមានក្នុងរឿងព្រេងនិទានខ្មែរ
ដោយ៖ វណ្ណៈប្រភព៖ tourismcambodia