ប្រិយមិត្តប្រាកដជាស្គាល់ហើយ គឺតារាប្រុសថៃរូបសង្ហា ដែលពួកគេមានហ្វេនៗជាច្រើនដែរគាំទ្រពួកគេ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានស្គាល់ពីតារាប្រុសរូបសង្ហាពីររូបនេះហើយ គឺ​ Ken និង​ Alek ដែលពួកគេទាំងពីរសុទ្ធតែជាតារាប្រុសមានភាពល្បីល្បាញ និងជាតារាប្រុសជួរមុខផងដែរ ។ Ken និង Alek ពួកគេតែងតែបាននៅតំណែងជាតួឯកសឹងតែគ្រប់រឿង មិនថាជាតួអង្គអ្វីក៏អ្នកទាំងពីរអាចសម្ដែងទៅបាន។

 មិនត្រឹមតែជាមិត្តភក្ដិរួមអាជីពទេ បើនៅក្រៅក៏ពួកគេជាមិត្តល្អ តែងតែដើរលេង ទៅទីជិត ទីឆា្ងយជាមួយគ្នាផងដែរ ជាពិសេស រូបភាពខ្លះ ពួកគេ ក៏ស្និទ្ធស្នាលគ្នាខ្លាំង រហូតគេច្រឡំគិតថា ស្រលាញ់ភេទដូចគ្នាក៏មានដែរ តែតាមការពិត ពួកគេ តែងតែលេងសើចជាមួយគ្នាបែបនេះក្នុងនាមជាមិត្ត៕

/

/

/

/