ខេត្ត​ព្រៃវែង​ ជាតំបន់​ទេសចរណ៍មួយ ដ៏ទាក់ទាញ បែប វប្បធម៌  និង  ​ធម្មជាតិ  កែឆ្នៃដែលមានតំបន់​ទេសចរណ៍​ ជាច្រើនកន្លែង​ សំរាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង អន្តរជាតិមក​ទស្សនា ​កំសាន្ត។

ក្នុងចំណោចនោះ មានតំបន់ទេសចរណ៍មួយ មានឈ្មោះថា៖ នគរភ្នំ ជារមណីយដ្ឋានគំរូមួយ ស្ថិតនៅក្នុង ស្រុកបាភ្នំ ដែលសម្បូរណ៍ទៅដោយ   បរិយាកាសធម្មជាតិ មានខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែពណ៌បៃតង ខៀវស្រងាត់ នៅជុំវិញ។

ជាពិសេស  រមណីយដ្ឋាន នគរភ្នំ ជាតំបន់ ដ៏ស័ក្តសិទ្ធិមួយ ដែលប្រជាជន  ភ្ញៀវជាតិនិង អន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនា និងជួបជុំគ្នា ដើម្បីប្រារព្ធ ពិធីបុណ្យឡើង អ្នកតា មេសរ មានរយៈពេល ៣ថ្ងៃ ដែលមានតំាងពីដូនតា មក ដើម្បីរលឹកគុណបុព្វបុរស សុំសេចក្តីសុខ សុំទឹកភ្លៀង និង ការពារប្រជាជន នៅក្នុងភូមិ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ