កម្មវិធី Galaxy Tour 2012 របស់ Big Bang បានមកដល់ប្រទេស Philipine ហើយដែលការសម្ដែងកាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ TOP សមាជិកក្រុម Big Bang បានទទួលនូវកាដូរដែលមិននឹកស្មានដល់។/នៅពេលសម្ដែង TOP បានចេញមកខាងមុខឆាកដើម្បីស្វាគមន៍ប្រិយមិត្តប៉ុន្តែស្រាប់តែពេលនោះមានវត្ថុមួយហាក់ដូចជាក្រណាត់ បានហោះមកចំមុខរបស់ TOP តែម្ដង តែគេមិនបានដឹងទេថាវាជាអ្វី ហើតជាមួយគ្នានោះ TOP ក៏ស្លុត និងឆ្ងល់បន្តិចដែរថាវាជាអ្វី តែគេមិនបានចាប់អារម្មណ៍លើវាច្រើននោះទេ គេបានដាក់អារម្មណ៍ក្នុងការសម្ដែងវិញ។/ក្រោយពីការសម្ដែងរបស់ TOP ចប់ប្រិយមិត្តនៅខាងមុខឆាកបានពិនិត្យមើលវត្ថុដែលហោះមកចំមុខរបស់ TOP នោះអោយបានច្បាស់ទើបដឹងថាការពិតទៅវាគឺជាខោក្នុងមួយទៅវិញ។ តែយ៉ាងណា TOP និងក្រុមអ្នករាំទាំងអស់គ្នាក៏មិនមានការផ្ទុះសំណើចនោះទេ នៅពេលដែលកំពុងសម្ដែងលើឆាកហើយមានគេគប់ខោក្នុងមកចំមុខរបស់តារាសម្ដែងបែបនេះ គឺពួកគេនៅតែរួមគ្នាក្នុងការសម្ដែងអស់ពីសម្ថភាព។/វីដេអូនៃសកម្មភាពនេះក៏ត្រូវបានគេថតជាប់ផងដែរហើយបានបង្ហោះលើ Internet ដែលមានអ្នកប្រើប្រាស់ Internet ខ្លះបាននិយាយថា ប្រហែលជាប្រិយមិត្តមួយចំនួនស្រលាញ់ TOP រហូតដល់អស់អ្វីអោយគេហើយមើលទៅបានជាអោយរបស់បែបនេះទៅវិញ តែជាអកុសលណាស់ដែលTOP គេមិនរើសវាទុក។ ហើយក៏មានមនុស្សមួយចំនួនដែរនិយាយថាតារាបរទេសអោយតែទៅដល់ Philipine ច្រើនតែរងគ្រោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14