ការត្រលប់មកវិញនៃស្នាដៃដ៏អស្ចារ្យរបស់អ្នកដឹកនាំរឿងលោក Quentin Tarantino ជាមួយនឹងខ្សែភាពយន្តទី៩ របស់លោករឿង “Once Upon A Time in Hollywood” បានធ្វើអោយទស្សនិកជនដែលស្នេហាវិស័យខ្សែភាពយន្ត Hollywood ទន្ទឹងរង់ចាំគ្រប់គ្នា! សម្រាប់ប្រាប់មិត្តកម្ពុជាដែលមិនធ្លាប់ខ្គាល់លោក Quentin Tarantino ពីមុនមកនោះ, លោក Quentin Tarantino គឺជាអ្នកដឹកនាំរឿង និងអ្នកនិពន្ធដ៏ល្បីនៅ Hollywood មួយរូបដែលសមិទ្ធិផលខ្សែភាពយន្តរបស់លោកនីមួយៗតែងតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីទស្សនិកជនវ័យជំទង់ ជាពិសេសអ្នកស្នេហាខ្សែភាពយន្ត Hollywood ធំៗ។

/

ដូចគ្នាផងដែរ Once Upon A Time In Hollywood ជាស្នាដៃថ្មីរបស់លោក Tarantino ដែលគាត់បានចំណាយពេលក្នុងការសរសេរនូវសាច់រឿងអស់ជាងកន្លះទសវត្សរ៍។ លោកបានបង្ហើបប្រាប់ទៅទស្សនិកជនថាវាជាខ្សែភាពយន្តមួយដែលលោកបានប៉ងចង់ផលិតឡើងដើម្បីរលឹកនៃទិដ្ឋភាពដ៏អស្ចារ្យរបស់ Hollywood ក៏ដូចជាសម័យកាលដ៏រង់រឿងនៃវិស័យសិល្បៈរបស់ហូលីវូតនាឆ្នាំ ១៩៦០-១៩៧០។

/

ខ្សែភាពយន្ត Once Upon A Time in Hollywood និយាយអំពី Rick Dalton (សម្ដែងដោយ Leonardo DeCaprio) ដែលជាតារាសម្ដែងម្នាក់ដែលកំពុងជួបនូវទុក្ខលំបាកក្នុងការរកសម្ដែងជាមួយនឹងការផ្លាស់ប្ដូរនៃវិស័យវិស័យហូលីវូតនាពេលនោះ និង Cliff Booth (សម្ដែងដោយ Brad Pitt) ដែលជាតួសម្ដែងជំនួសនិងជាមិត្តភិត្តរាប់ឆ្នាំរបស់ Rick។ ខ្សែភាពយន្តនេះនឹងបង្ហាញពីរជីវិតរបស់ Rick និង Cliff ក្នុងហូលីវូត ដែលពួកគេជាអ្នកជិតខាងរបស់តារាសម្ដែងស្រី Sharon Tate (សម្ដែងដោយ Margot Robbie) ដែ​លនាងត្រូវបានធ្វើឃាតដោយត្រកូល Manson កាលពីឆ្នាំ ១៩៦៩។

/

គួរបញ្ជាក់ផងថា Once Upon A Time In Hollywood គឺជាខ្សែភាពយន្តដំបូងដែល Brad Pitt និង Leonardo DeCaprio សហការណ៍គ្នាសម្ដែង ដែលមានការចូលរួមពីតារាសម្ដែងជួរមុខជាច្រើនដូចជាកញ្ញា Margot Robbie, Dakota Fanning, លោក Mike Mok ជាដើម។ ទស្សនិកជននឹងពេញចិត្តជាមួយនឹងការសម្ដែងដ៏ឥតខ្ចោះរបស់តារាសម្ដែងនីមួយៗ និងផ្ទុះសំណើចជាមួយនឹង Rick និង Cliff។

/

ចង់ដឹងថាខ្សែភាពយន្តមួយនេះមានភាពអស្ចារ្យនិងឥតខ្ចោះកំវិតណានោះ កុំខកខានក្នុងការទស្សនាខ្សែភាពយន្តដ៏ថ្មីស្រឡាងពីលោក Quentin Tarantino រឿង Once Upon A Time In Hollywood ដែលនឹងមានចាក់បញ្ចាំងនៅកគ្រប់រោងភាពយន្តនាថ្ងៃទី ២៩ ខែសីហានេះ! ជួបគ្នានៅរោងភាពយន្តណា៎!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/