កាលពីថ្ងៃទី ៣១ កន្លងមកនេះគេហទំព័រ Dispatch បានចុះផ្សាយពីបញ្ហារឿងហេតុដែលតារាចម្រៀងKpop ជើងចាស់ Rain បានលួចលាក់មានស្នេហាជាមួយនិងតារាសម្ដែងស្រីនាង Kim Tae Hee ដែលគេមានទាំងភស្តុតាងជារូបថតពីក្រុម Paparazzi និងព័ត៌មានថាអ្នកទាំង ២ បានស្រលាញ់គ្នាមកជាង៣ ខែមកហើយ។តែក្នុងដើមឆ្នាំ ២០១៣ នេះបើកឆាកនាថ្ងៃទី ១ ផ្ទាល់តែម្ដង Rain និង Kim Tae Hee បានចេញមុខជាសាធារណៈដើម្បីប្រកាសដំណឹងល្អថាពួកគេគឺពិតជាកំពុងតែមានស្នេហាពិតមែន។ វាបានក្លាយជារឿងមួយដែលល្អសម្រាប់ដើមឆ្នាំ ២០១៣ នេះ។អ្នកនាំពាក្យរបស់ Kim Tae Hee បានប្រាប់ឱ្យដឹងថាពួកគេទាំង ២ បានចាប់ផ្ដើមស្គាល់គ្នាតាំងពីខែឧសភា ឆ្នាំទៅមិញមកម្ល៉េះក្នុងកម្មវិធីផ្សព្វផ្សាយភាពយន្តមួយហើយមកដល់ពេលនេះពួកគេបានរាប់អានគ្នាជាគូស្នេហាមកជាង ១ ខែមកហើយ។ ដំណឹងនេះត្រូវបានបែកធ្លាយដោយសារគេហទំព័រប្រមាញ់តារារបស់កូរ៉េ Dispatch ហើយដោយសារមិនចង់លាក់តទៅទៀតនោះ ទើបគេសម្រេចចិត្តថាប្រកាសជាទូទៅតែម្ដង។ដោយសារតែ Rain កំពុងតែនៅក្នុងជួរទ័ពនៅឡើយទើបបានជាគេមិនទាន់ចង់ប្រកាសភ្លាមៗតែហេតុតែរឿងនេះបានបែកធ្លាយទៅហើយគេក៏សម្រេចចិត្តថាប្រកាសតែម្ដងទៅ។ ក្នុងនោះនាខែមិនាឆ្នាំនេះនាង Kim Tae Hee និងមានខ្សែភាពយន្តភាគថ្មីមួយត្រូវបញ្ចាំងផងដែរខណៈតារាចម្រៀង Rain នឹងត្រូវបានផុតពីកងទ័ពនាខែកក្កដា ហើយគេមានគំរោងក្នុងការចូលរួមសិល្បះវិញដើម្បីលើកកំពស់វិស័យKpop ក្រោយពេលដែលតារាជើងចាស់ភាគច្រើនបានចូលធ្វើទាហានអស់ Kpop បុរសត្រូវបានគេចាត់ទុកថាហាក់ដូចជាមានការផ្លាស់ប្ដូរជាខ្លាំងជាពិសេសគឺប្រុសៗហាក់ដូចជាមិនតំណាងឱ្យប្រុសៗនោះទេ៕

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ Dispatch