អ្នកនាង សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ ជាដៃគូដ៏សាកសម សម្តែងជាមួយគ្នាបានយ៉ាងល្អ មិនថាទាំងបទចម្រៀង នឹងរឿងភាគ ។ អ្នកទាំងពីរមានវ័យកាន់តែច្រើន តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីបណ្តាអ្នកគាំទ្រ ។​

ថ្មីៗនេះមានហ្វេនៗពេញចិត្តយ៉ាងខ្លាំង ដោយតារាប្រុសស្រីរូបនេះបានសម្តែងជាមួយគ្នាម្តងទៀត នៅក្នុងបទចម្រៀងថ្មី ដែលធ្វើឲ្យហ្វេនជាច្រើនទន្ទឹមរងចាំមើលគ្រប់គ្នា។

អ្វីដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាងនេះទៀតនោះ គឺពូកគេបានបង្ហាញរូបភាពជាមួយគ្នាដោយលេងស្ទាយ លេងសើចជាមួយគ្នាយ៉ាងស្និទ្ធិស្នាល។

ក្រោយឃើញរូបភាពបែបនេះហើយ ហ្វេនជាច្រើនក៏ពេញចិត្តទង្វើទាំងនេះ ដែលទោះបីជាមិនសូវបានជុំគ្នាច្រើនដូចមុន តែពួកគេនៅតែរីករាយ និងលេចសើចជាមួយគ្នាបានយ៉ាងល្អគួរឲ្យសរសើរតែម្តង៕

/

/

/

/

/

/

/