ភ្នំ Rushmore គឺជាឧទ្យានជាតិ មួយដ៏ស្រស់ស្អាត បំផុត ដែលមានរូងភ្នំ និង រូបចម្លាក់ក្បាលមនុស្សដ៏ធំបួន ដែលមានទីតាំងស្ថិតនៅជិតទីក្រុង Keystone នៃតំបន់ Dakota ខាងត្បូងប្រទេសអាមេរិក។
ឧទ្យានជាតិ ដ៏មានប្រជាប្រិយនេះ ត្រូវគេឆ្លាក់មុខប្រធានាធិបតីអាមេរិក ចំនួន ៤រូប នៅលើកំពូលភ្នំ ដែលមានមុខទំហំប្រវែង ១៨ម៉ែត្រ។ ប្រធានាធិបតីទី១ មានឈ្មោះលោក George Washington (ឆ្នាំ១៧៣២ ដល់ ឆ្នាំ១៧៩៩) ទី២ លោកប្រធានាធិបតី Thomas Jefferson (ឆ្នាំ១៧៤៣ ដល់ ឆ្នាំ១៨២៦) ទី៣ លោកប្រធានាធិបតី Theodore Roosevelt (ឆ្នាំ១៨៥៨ដល់ ឆ្នាំ១៩១៩) និងទី៤ លោកប្រធានាធិបតី Abraham Lincoln (ឆ្នាំ១៨០៩ ដល់ឆ្នាំ១៨៦៥)ដើម្បីជាការរំលឹក និង ឱ្យប្រជាពលរដ្ឋអាមេរិក និង ពិភពលោកទាំងមូលបានស្គាល់។
ចម្លាក់មុខប្រធានាធិបតី ទាំង ៤រូបនេះ ត្រូវបានកសាងឡើង គ្របដណ្តប់លើផ្ទៃភ្នំ ចំនួន៥,១៧គីឡូម៉ែត្រការ៉េ និង មានកំពស់ ១,៧៤៥ម៉ែត្រ ខ្ពស់ជាងកម្រិតទឹកសមុទ្រ។
បច្ចុប្បន្នឧទ្យានជាតិ Rushmoreបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តធម្មជាតិដ៏ល្បីល្បាញ នៅលើពិភពលោកដែលទទួលបានការទាក់ទាញ និង មានភ្ញៀវទេសចរមកកំសាន្ត ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ travelsd