បើទោះជាបង្ហាញខ្លួននៅក្នុងកម្រងសម្លៀកបំពាក់ថ្មី ដែល មានក្រណាត់​ច្រើនជាងមុន ​ប៉ុន្ដែស្រីស្អាត កាន លូលូ ហាក់ដូចជាមិនចោលទម្លាប់របស់ខ្លួននោះទេ នាងព្យាយាមបញ្ចេញដើមទ្រូងដ៏ក្ដៅគគុកនៅក្នុងកម្រងផ្សាយពាណិជ្ជកម្មឈុតក្នុង កាលពីពេលថ្មីនេះ។

គេតែងតែឃើញ កាន លូលូ បង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់មហាសិចស៊ី និងហាក់ដូចជាពុំមានរបៀបរៀបរយ ប៉ុន្ដែពេលនេះ បែរជាបង្ហាញខ្លួនដូចជាស្ដ្រីថ្លៃថ្នូជាងមុនទៅវិញ។ ទោះជាយ៉ាងណា នាងក៏នៅតែរក្សាបានទម្លាប់ អាក្រក់ របស់ខ្លួន។

សូមរំលឹកថា កាន លូលូ កើតនៅថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ១៩៨៥។ នាងបានចូលរៀនផ្នែករបាំតាំងតែពីក្មេង រហូតដល់វ័យ ១២ឆ្នាំ នាងក៏បានមកកាន់ក្រុងប៉េកាំង និងបន្ដចាប់យកនូវអ្វីដែលខ្លួនចូលចិត្ត។

​បច្ចុប្បន្ន កាន លូលូ មានសញ្ញាបត្រចំនួនពីរ ដែលបានមកពីវិទ្យាស្ថានរបាំក្រុងប៉េងកាំង និងវិទ្យាស្ថានជាតិផ្នែកនិពន្ធរបស់ប្រទេសចិន។ ក្រៅពីអាជីពជាអ្នករបាំង កាន លូលូ ក៏ជាតារាបង្ហាញម៉ូដ និងតារាសំដែងផងដែរ៕

 

/////

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Z