កាលពីថ្ងៃទី ៥ ខែ មេសា កន្លងទៅនេះប៉ូលិសបានទទួលការរាយការណ៍តាមទូរស័ព្ទថាគេបានលឺស្នូរសំលេងកាំភ្លើង ចេញពីអាស័យដ្ឋានផ្ទះមួយដែលគេបានស្គាល់ថា ជាផ្ទះរបស់តារាចំរៀងវ័យក្មេង Selena Gomez ។អ្នករាយការណ៍ទៅប៉ួលិសនោះបានប្រាប់ថាគេបានលឺសំលេងកាំភ្លើងបាញ់ជាច្រើនគ្រាប់ចេញពីផ្ទះរបស់ Selena ហើយគេប្រាប់ទៀតថា Selena ចង់បាញ់រះលើគ្រួសាររបស់នាងហើយចង់កំទេចផ្ទះនាងចោល ដោយសារកំហឹង ។ បន្ទាប់ពីទទួលបានដំណឹងនោះមកប៉ូលិសក៏បានប្រមូលផ្តុំនៅមុខផ្ទះរបស់នាង ។ នាងប្រាប់ថាមិនបានប្រើប្រាស់កាំភ្លើងទេម៉្យាងទៀតនាងគ្មានកាំភ្លើងផង នាងពិតជានឿយហត់នឹងការលេងសើចដ៏គួរអោយខ្លាចនេះណាស់ ។/នៅថ្ងៃដដែលនោះដែរតារាចំរៀងផ្ទះរបស់ Justin Timberlake ក៏ត្រូវបានគេរាយការណ៍មកប៉ូលិសតាមរយះ ៩១១ ប្រាប់ថាមានជនមិនស្គាល់មុខ ៤ នាក់បានគាស់ផ្ទះរបស់លោកចូលហើយប្រើប្រាស់កាំភ្លើងទៅលើអ្នកដែលនៅ ក្នុងផ្ទះ ។ ប៉ូលិសក៏បានចុះទៅឆែកឆេរនៅផ្ទះរបស់លោកហើយក៏បានទាក់ទងទៅ Timberlake ព្រោះលោកមិនបាននៅផ្ទះ ។ លោកប្រាប់ថាគ្មានរឿងបែបនេះកើតឡើងឡើយ ៕/ /

ដោយ ៖ លីលីប្រភព ៖ k14,eonline