បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីការប្រគំតន្ត្រី នៅអាមេរិចខាងត្បូង និងបានបញ្ចប់ទៅយ៉ាងជោគជ័យចប់សប់គ្រប់មក ក្រុម Super Junior បានត្រឡប់មកវិញ ក្នុងសំលៀកបំពាក់យ៉ាងចំលែក ។ក្រុម Super Junior បានដើរចេញមក ជាមួយនឹងសំលៀកបំពាក់ ដែលធ្វើអោយអ្នកសារព័ត៌មាននិងអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺពួកគេបានតែងខ្លួនជាកំពូលមនុស្សល្បី ក្នុងភាពយន្តល្បីៗ ។
ក្នុងនោះ Henry តែខ្លួនជា Goku ពីរឿង Dragon Ball Z, ហើយ Kangin តែខ្លួនជា Thor, Eunhyuk តែងខ្លួនជា Wolverine ពីរឿង X-Men‘, Shindong ក្លាយជា Incredible Hulk, Siwon ជា Captain America, Donghae ជា Iron Man, Kyuhyun ជា Loki, Ryewook ទៅជា Spiderman, ហើយ Sungmin ក្លាយ Huo Yuanjia ពីរឿង Jet Li Fearless ៕



ដោយ ៖ លីលីប្រភព ៖ allkpop