ថ្មីៗនេះមន្ទីរពេទ្យទីក្រុង Wuhan ខែត្រ Hubei ប្រទេសចិន បានចេញប្រកាសសេវាកម្មជួលបន្ទប់ឱ្យរួមភេទសម្រាប់ប្ដីប្រពន្ធដែលមានបំណងក្នុងការយកកូន។ដោយសារតែសេវាកម្មនេះចេញមកភ្លាមៗក៏មានភាពល្បីល្បាញ ហើយការដាក់ទុនរបស់មន្ទីរពេទ្យលើសេវាកម្មនេះក៏កាន់តែធំ ដល់ថ្នាក់មានការថត TVC ផ្សាយពាណិជ្ជកម្មទៀតផង។ តែដោយសារតែការផ្សាយពាណិជ្ជកម្មនោះមានលក្ខណៈហួសហេតុជ្រុល ដោយបានប្រើប្រាស់តារាស្រី អាយុ ១៣ ឆ្នាំមកថតផ្សាយពាណិជ្ជកម្មបែបសិច។ភ្លាមៗក្រោយពេលដែលវីដេអូផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យទីក្រុង Wuhan បានចេញផ្សាយនោះការរិះគន់បានផ្ទុះពេញ Internet របស់ចិន ដែលអំពើដែលយកក្មេងស្រីវ័យ ១៣ ឆ្នាំមកថតផ្សាយពាណិជ្ជកម្មសេវាកម្មបែបនេះហាក់ដូចជាមិនសមទាល់តែសោះ៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14