ក្រុមចំរៀង U-KISS បង្កើតកូនក្រុមដែលបំបែកចេញពីក្រុមដើមជាលើកទី ១ ចាប់តាំងពីបង្កើតក្រុមធំ ។ យោងតាមសំដីរបស់ផលិតកម្ម NH Media ថ្ងៃនេះបានប្រាប់ថា​ U-KISSនឹងបង្កើតកូនក្រុមបំបែកចេញពីក្រុមដើមជាលើកដំបូងដែលមានឈ្មោះថា uBEAT ហើយនឹងចេញបង្ហាញខ្លួនជាលើកដំបូងនៅចុងខែ មេសា នេះហើយ ។/ក្រុមចំរៀង uBEAT នេះចូលរួមដោយសមាជិកពី U-KISS ៣ នាក់គឺ AJ, Eli និង Kevin ។ពួកគេប្រាប់ថាមូលហេតុដែលជ្រើសរើសយកពាក្យ BEAT នេះគឺព្រោះតែពួកគេនឹងនាំយកបទចំរៀង ថ្មីៗប្លែកៗធ្វើឡើងដោយខ្លួនឯងផ្ទាល់ ៕ 

ដោយ ៖ លីលីប្រភព ៖ soompi