ថ្លែងពីការដែលប៊ិះនឹងត្រូវលេចសុដន់ នៅក្នុងកម្មវិធីសំដែង Dancing on Ice កាលពីយប់ថ្ងៃទី ៦កន្លងទៅ Pamela Anderson ប្រាប់ថា ខ្ញុំតែងតែត្រូវលេចសុដន់ជាញឹកញាប់ ប៉ុន្ដែនោះជារឿងដែលខ្ញុំជួបច្រើន​ ក្នុងជីវិតរបស់ខ្ញុំ។

នៅក្នុងរាត្រីនៃការសំដែង ប្រឡង ខាងលើនេះ Pamela រួមនឹងមិត្តរួមការងាររបស់នាង បានបង្ហាញពីឈុតឆាកចំនួនពីរ ប៉ុន្ដែនាងមិនទទួលបានការគាំទ្រពីក្រុ​មមេប្រយោគនោះទេ ដោយសារតែបានបញ្ចេញសុដន់ច្រើនពេក ជាពិសេសគឺកម្មវិធីនេះ  ត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍។

ថ្លែងជាមួយក្រុមអ្នកយកព័ត៌មាន Pamela ឱ្យដឹងថា រ៉ូបរបស់នាង គឺជាមូលហេតុដែលធ្វើឱ្យនាងមិនអាចសំដែងបានល្អ។

ស្រីស្អាតវ័យ ៤៥ឆ្នាំរូបនេះ បន្ដថា ខ្ញុំសោកស្ដាយណាស់ នៅពេលដើមទ្រូងរបស់ខ្ញុំប៊ិះលេចចេញមកក្រៅ នេះជាប្រការដែលខ្ញុំជួបជាញឹកញាប់។ ប៉ុន្ដែនាងថ្លែងថា អនាគតនឹងមិនមានបញ្ហានេះ​កើតឡើងនោះទេ។

Pamela Anderson មិនត្រឹមតែល្បីល្បាញដោយសារខ្សែភាពយន្ដរឿង Baywatch នោះទេ ប៉ុន្ដែនាងក៏មានដើមទ្រូងធំ និងសិចស៊ី ។ ក្រៅពីនេះ បញ្ហាស្នេហា ខ្លីៗ របស់នាង ក៏ធ្វើឱ្យគេចាប់អារម្មណ៍ច្រើនផងដែរ៕
////
ដោយ ៖ សីហាប្រភព ៖ DT