ឈុតក្នុង ខ្វះក្រណាត់ របស់តារាចូលចិត្តបញ្ចេញភាពសិចស៊ី Gan LuLun បានធ្វើអោយកក្រើកឡើងវិញម្ដងទៀត​នូវការចាប់អារម្មណ៍ ក្នុងសង្គមចិន។

បង្ហាញខ្លួននៅក្នុងពិធីឧទ្ទេសនាមផលិតផលថ្មីរបស់ក្រុមហ៊ុនសំណង់មួយនៅឯក្រុង Chongqingប្រទេសចិន Gan LuLu បានធ្វើអោយភ្ញៀវមកចូលរួម ត្រូវក្ដៅខ្លួន ដោយសារតែឈុតសម្លៀកបំពាក់ គ្មានពីរលើលោក របស់នាង។ មនុស្សជាច្រើនបាននិយាយថា សូម្បីតែតារាភាពយន្ដសិច ក៏មិនបានបញ្ចេញភាពសិចស៊ីច្រើនដូចជា Gan LuLu នោះដែរ។

/

នេះមិនមែនជាលើកទីមួយនោះទេ ដែល Gan LuLu បានចូលរួមក្នុងពិធីបែបនេះ ជាមួយសម្លៀកបំពាក់កំពូលសិចស៊ី។ នាងបានធ្វើអោយមនុស្សជាច្រើនមានការខឹងសម្បារ និងបានរិះគន់យ៉ាងខ្លាំងក្លាចំពោះការស្លៀកពាក់របស់នាង ប៉ុន្ដែលើកណាក៏ដូចជាលើកណា បន្ទាប់ពីការរិះគន់មិនបានប៉ុន្មាន Gan LuLu​ ក៏ចាប់ផ្ដើមបញ្ចេញភាពសិចស៊ីរបស់ខ្លួនទៀត ដែលនេះបានធ្វើអោយគេយល់ថា Gan LuLu កំពុងឌឺអ្នករិះគន់។

បច្ចុប្បន្ន Gan LuLu​ កំពុងមានគូប្រជែងថ្មី ដែលចូលចិត្តសិចស៊ី និងជាអ្នកបង្ហាញម៉ូដក្នុងវិស័យរថយន្ដ។ នារីវ័យក្មេងនេះ បានបង្ហាញខ្លួននៅក្នុងពិធីឧទ្ទេសនាមផលិតផលរថយន្ដថ្មីរបស់ក្រុមហ៊ុនមួយ ដោយស្លៀកពាក់ឈុតខោអាវស្ដើងជាង Gan LuLu ទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ Gan LuLu ត្រូវបានគេមើលឃើញថា ជាជើងចាស់ក្នុងការបង្ហាញភាពសិចស៊ី នៅប្រទេសចិន។ ប៉ុន្ដែនាងក៏ត្រូវគេជឿថា បានយកស្ទីលតាមស្រីស្អាតនៅអូស្ដ្រាលី គឺនាង Sarah Stephens ដោយសារថា ឈុតដែលនាងបានប្រើប្រាស់ថ្មីៗនេះគឺស្រដៀងទៅនឹងឈុតរបស់ Sarah Stephens ដែលបានស្លៀក ក្នុងយុទ្ធនាការផ្សព្វផ្សាយផលិតផលកាលពីមុននេះ។

/

ឈុតក្នុងដែល Sarah Stephens ធ្លាប់បានប្រើប្រាស់

Gan LuLu ធ្លាប់ត្រូវបានក្រុមអ្នកកាសែតសាកសួរជាច្រើនដង ស្ដីពីភាពសិចស៊ីរបស់នាង ប៉ុន្ដែនាងតែងឆ្លើយថា ៖ ភាពសិចស៊ីមិនមានទោសនោះទេ ហើយសម្រស់ស្រស់ស្អាត ក៏មិនមានទោសនោះដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing