
កូឡាឡាំពួៈ សណ្ឋាគារ Legoland ដំបូងរបស់អាស៊ីនឹងចាប់ផ្តើមបើកនៅប្រទេស Malaysia ក្នុងឆ្នាំ២០១៤ បន្តពីសួនកំសាន្តមួយដ៏ល្បីត្រូវបានសាងសង់សំរាប់កុមារ អ្នកអភិវឌ្ឍន៍និយាយកាលពីថ្ងៃអង្គារ។ ការតាំងមូលដ្ឋានសណ្ឋាគារនៅខាងត្បូងប្រទេស Johor គឺជាសណ្ឋាគារ Legoland ទី៤នៅលើពិភពលោក បានបើកកាលពីខែមុន។ សណ្ឋាគារនឹងសាងសងឲ្យមានរូបរាងសាមញ្ញ និងចាប់ផ្តើមសាងសង់បន្តពីសួនកំសាន្តLegoland បើកឲ្យលេងកំសាន្តនៅចុងឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍និយាយថា ពួកគេសង្ឈឹមថានឹងអាចទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុក និង បរទេស។ វានឹងធ្វើឲ្យមនុស្សជាច្រើនគិតពីសណ្ឋាគារ និង កន្លែងLegoland និងអ្នកទទួលភ្ញៀវដ៏រាក់ទាក់សំរាប់កុមារពីកន្លែងទទួលភ្ញៀវទៅក្នុងភោជនីយដ្ឋានរហូតដល់បន្ទប់សំរាក។ ពេលសាងសង់រួច សណ្ឋាគារLegoland Malaysia នឹងមានចំណាត់ថ្នាក់ទី៦ បន្ទាប់ពីប្រទេសDenmark, Britain, California, Florida និងGermany។ សួនកំសាន្តទំហំ៣១ហិកតានឹងផ្តល់ឲ្យអ្នកសំដែង៤០នាក់ បង្ហាញនិងសំដែងDanishសំរាប់កុមារ ពួកគេនឹងក្លាយជាមនុស្សម្នាក់នៃបរុសដែលមានការទាក់ទាញនៃ Iskandar Malaysia គឺជាការបង្ហាញនូវការអភិវឌ្ឍន៍តំបន់សេដ្ឋកិចមួយនៅជិតព្រំដែនប្រទេសSingapore។ ប្រហែលជាមានឥដ្ឋLegoចំនួន៣០លានដុំដែលយកប្រើប្រាស់ដើម្បីធ្វើឲ្យសួនកំសាន្តមានការទាក់ទាញ។សណ្ឋាគារ Legoland ផ្សេងទៀតគឺមានទីតាំងនៅប្រទេស Denmark ប្រទេស Britain និងទីបីនៅប្រទេស California នឹងចាប់ផ្តើមបើកនៅឆ្នាំ២០១៣។
ដោយៈ វណ្ណៈប្រភពៈ channelnewsasia