អ្នកគាំទ្ររបស់តារាចំរៀងនីមួយៗ តែងតែសំដែងនៅភាព គាំទ្ររបស់ខ្លួន ដោយការស្រែកហ៊ោកញ្ច្រៀវ ដើម្បីជាការគាំទ្រ ឬក៏ការលើកបដា ជាមួយរូបភាពជាដើម ។ តែអ្នកគាំទ្រទាំងនោះពេលខ្លះ ធ្វើហួសហេតុមិនអាច ទទួលយកបាន ។

Fanបើយោងទៅតាមគេហទំព័រកូរ៉េ Instiz បានចុះផ្សាយរាយការណ៍អោយដឹងថា ក្រុមអ្នកគាំទ្រក្រុមចំរៀងបុរស EXO របស់ផលិតកម្ម SM Entertainment នឹងមិនអនុញ្ញាតអោយចូលទស្សនាឬ គាំទ្រក្រុម EXO ក្នុងស្ថានីយ៍របស់ទូរទស្សន៍ SBS ឬកម្មវិធីប្រគំតន្ត្រី Inkigayo ទៀតឡើយ ។ហេតុផលដែលនាំអោយ ទូរទស្សន៍ SBS ដាក់បំរាមមិនអោយ ក្រុមអ្នកគាំទ្រក្រុមចំរៀង EXOមិនអោយចូលទស្សនា គឺព្រោះតែពួកគេបង្កភាពរញេរញ៉ៃ នៅទីកន្លែងប្រគំតន្រ្តី ។ ពួកគេបង្កអោយភាពរញេរញ៉ៃដូចជា ព្យាយាមរត់ចូលកន្លែងហាមឃាត់ រត់ដេញតាមក្រុមចំរៀង EXOនិងប្រើប្រាស់វត្ថុផ្សេងៗ ដើម្បីគាំទ្រទៅ EXO វាពិតជាបង្កភាពអសន្តិសុខណាស់ ។

width=470ខាងផលិតកម្ម SM ដែលជាអ្នកគ្រប់គ្រង ក្រុមអ្នកគាំទ្រទាំងនេះ ព្យាយាមមិនផ្តល់ការបកស្រាយអ្វីឡើយ ទាក់ទងអំពីបញ្ហានេះ ។ ទស្សនិកជនមួយចំនួន បានបញ្ចេញមតិថា អ្នកគាំទ្រគួរតែគិតថា កាយវិការនិងទង្វើរបស់ អ្នកគាំទ្រ ក៏ជះឥទ្ធិពលដល់មុខមាត់ របស់តារាៗដែរ ដូចនេះហើយពួកគេ គួរតែរៀនធ្វើចរិតអោយបានល្អ មុននឹងធ្វើអ្វីមួយ ៕

 

ដោយ ៖ លីលីប្រភព ៖ k14