កំពូលតារាចម្រៀង ស្បែកសម្បុរស្រអែម Rihanna បានបង្ហាញខ្លួនយ៉ាងសិចស៊ី នៅលើទំព័រទស្សនាវដ្ដី Complex ព្រមទាំងបានចែករំលែកព័ត៌មានស្ដីពីការងាររបស់នាង ប៉ុន្ដែបដិសេធ មិននិយាយអំពីមិត្តប្រុស (Chris Brown)។

នៅលើទំព័រទស្សនាវដ្ដី Complex កំពូលតារាចម្រៀង Rihanna បានធ្វើឱ្យទស្សនិកជនទូទៅ បានទស្សនាភាពសិចស៊ីដ៏គួរឱ្យចាប់អារម្មណ៍របស់នាងម្ដងទៀត បើទោះជាគេតែងធ្លាប់ឃើញនាងបញ្ចេញរូបរាងសិចស៊ីរាប់មិនអស់ក៏ដោយ។ក្នុងកិច្ចសម្ភាសមួយរបស់នាង ជាមួយនឹង ទស្សនាវដ្ដី Complex ស្រីស្អាតដែលទើបតែទទួលបានពានរង្វាន់ People’s Choice Awards 2013 រូបនេះបានបង្ហើបឱ្យដឹងនូវស្ថានភាពការងារមួយចំនួនរបស់ខ្លួន ប៉ុន្ដែនាងបានបដិសេធ មិនថ្លែងអំពីរឿងស្នេហា។ Rihanna ថ្លែងថា ៖ ដូចអ្នករាល់គ្នា ខ្ញុំចូលចិត្តរក្សានូវភាពដោយឡែករបស់ខ្លួន មានអ្នកខ្លះចូលចិត្ដ តែអ្នកខ្លះមិនចូលចិត្ត។Rihanna បានឱ្យដឹងថា បច្ចុប្បន្ន អាជីពរបស់ខ្លួន មានការរីកចម្រើនជាងមុន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានទទួលពានរង្វាន់​ People’s Choice Awards 2013 ផងដែរ។

///

/

ដោយ ៖ សីហាប្រភព ៖ DT