/
លោក Abraham Lincoln ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ១៦ ដែលបានកាន់រដ្ឋបាលពីឆ្នាំ ១៨៦១ដល់ឆ្នាំ ១៨៦៥ លោកគឺជាប្រធានាធិបតីទី ១ ដែលបានប្រកាសលុបរបបទាសភាពស្បែកខ្មៅ តែជាអកុសលលោកត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៨៦៥។ តែលោកអ្នកដឹងទេថាក្នុងខ្សែភាពយន្តដែលយើងនឹងណែនាំជួនលោកអ្នកនៅពេលបន្តិចទៀតនេះលោក Abraham Lincoln គឺជាអ្វីអោយពិតប្រាកដនោះ? ពិតណាស់ពេលថ្ងៃគឺលោកជាប្រធានាធិបតី តែពេលយប់លោក មានការងារក្រៅម៉ោងដែលលោកជា អ្នកប្រម៉ាញ់បីសាចជញ្ជក់ឈាម ក្នុងរឿង Abraham Lincoln: Vam-pire Hunter។/នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿងលោក Timur Bekmambetov រឿងនេះគឺត្រូវបាននិពន្ធជាថ្មីដោយ Seth Grahame-Smith ដែលត្រូវបានកែសម្រួលចេញពីសៀវភៅប្រលោមលោករឿង Abra-ham Lincoln: Vampire Hunter ដែលចេញដោយ Smith ផ្ទាល់កាលពីឆ្នាំ ២០១០ និងមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Benjamin Walker, Dominic Cooper, Anthony Mackie និង Mary E. Wins-tead រួមជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត បានធ្វើអោយខ្សែភាពយន្តរឿង Abraham Lincoln: Vampire Hunter បានក្លាយជាផ្ទាំងទស្សនិយភាពដ៏អស្ចារ្យ។/លោកប្រធានាធិបតីទី ១៦ នៃសហរដ្ឋអាមេរិក ដែលកំពុងតែកាន់អំណាចដឹកនាំរដ្ឋសហព័ន្ធឆ្ពោះទៅកាន់របបប្រជាធិបតយ្យមួយដែលគ្មានទាសភាព តែលោកក៏បានរកឃើញផងដែរថាមានក្រុមបីសាចជញ្ជក់ឈាមកំពុងតែរៀបចំគំរោងក្នុងការលេបត្របាក់យកអំណាចដើម្បីគ្រប់គ្រងរដ្ឋសហព័ន្ធទាំងមូល។ ដើម្បីការពាររដ្ឋសហព័ន្ធទាំងមូលកុំអោយធ្លាក់ក្នុងកណ្ដាប់ដៃក្រុមបីសាចលោកប្រធានាធិបតីត្រូវចេញបំពេញការងារក្រៅម៉ោងនាពេលយប់គឺ កំទេចពួកបីសាចទាំងអស់!/ខ្សែភាពយន្តនេះបានទទួលប្រជាប្រិយភាពជាខ្លាំងដោយរកចំណូលបានរហូតដល់ទៅ ១៦ លានដុល្លាក្នុងរយៈពេលចាក់បញ្ចាំងត្រឹម ១ សប្ដាហ៍ដំបូងប៉ណ្ណោះ! ខ្សែភាពយន្តនេះគឺពោរពេញទៅដោយឈុតឆាកវាយប្រហារដ៏គួរអោយជក់ចិត្ត ធានាថាលោកអ្នកនឹងមិនខកបំណងឡើយ។ សូមបញ្ជាក់ផងដែរថាខ្សែភាពយន្តរឿង Abraham Lincoln: Vampire Hunter នឹងមានចាក់បញ្ចាំងជាសា-ធារណៈនៅរោងភាពយន្ត Legend ឋិតនៅផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត The Cineplex ឋិតនៅផ្សារទំនើបសូរីយាជាន់ទី ៥ ចង់ដឹងសាច់រឿងយ៉ាងណាកុំភ្លេចទៅទស្សនាទាំងអស់គ្នា។/នៅមិនទាន់អស់ទេជាចុងក្រោយ Camnews ក៏ចង់ប្រាប់ផងដែរថាខ្សែភាពយន្តរឿង Abraham Lin-coln: Vampire Hunter នេះមានបទចម្រៀងបញ្ចប់រឿងគឺបទ Powerless ដែលច្រៀងដោយក្រុមចម្រៀងល្បី LINKIN PARK ដូចនេះហើយពេលដែលភាពយន្តចប់ទៅកុំទាន់អាលងើបចេញទៅណាព្រោះនៅមានចម្រៀងបញ្ចប់មួយបទផងដែរ៕

Powerless ដោយ Linkin Park ក្នុងរឿង Abraham Lincoln: Vampire Hunter 

Abraham Lincoln: Vampire Hunter Official Trailer 

ដោយ៖ ម៉ូនីកា