ពិនីការិនី ដែលល្បីខាងសម្បូរវោហាសព្ទធ្វើឱ្យអ្នកគាំទ្រសើចមិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កញ្ញាមានភាពមមាញឹកជាខ្លាំង ជាមួយអាជីពជាពិធីការិនី និងការថតផ្សេងៗ។

/

បច្ចុប្បន្នកញ្ញា កំពុងតែទទួលបានប្រជាប្រិយយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ក្នុងការធ្វើឲ្យទស្សនិកជនទប់សំណើចមិនជាប់ រាល់ពេលទស្សនាការសម្ដែងរបស់នាងម្ដងៗ។  អាចនិយាយបានថា តារាដែលមានថ្វីមាត់រូបនេះ គឺជាមនុស្សម្នាក់ ដែលចូលចិត្តសប្បាយ លេងសើចច្រើន ហើយអ្នកដែលនៅក្បែរនាង តែងតែទទួលបានភាពរីករាយជាប់មិនដាច់។

យ៉ាងណាមិញ កាលពីថ្មីៗនេះកញ្ញា បានបង្ហោះរូបភាព ឃ្មុំទិចជាច្រើនមេ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា ៖ “ទំនេរឲ្យឃ្មុំទិចលេង គេឡើងឃ្យូត (កុំសើចបានអត់) អូនសុំសម្រាក ១០ ថ្ងៃ ok you win “

ស្របពេលជាមួយគ្នានោះ ហ្វេនៗកញ្ញា នៅតែសរសើរថា នាងស្អាត និងខ្យូតដដែល។

 

 ​ទស្សនារូបភាពខាងក្រោមនេះ………..

/

/

/

/

/

/

អត្ថបទ៖ ចំរើន