ក្រុមតារា kpop Girl's Day នឹងសហការជាមួយ 'Plan Korea' សំរាប់សេវាកម្មការងារ ស្ម័គ្រចិត្តនៅក្នុង ប្រទេសថៃ នៅក្នុងឆ្នាំនេះ។////ភ្នាក់ងាររបស់ពួកគេ  DreamT Entertainment បាននិយាយនាថ្ងៃទី១៤ សីហា នេះថា៖  Girl's Day នឹងចាកចេញទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៧ ដល់២១ សីហា ខាងមុខនេះ ជាឯកអគ្គរដ្ឋទូតតំណាង អង្គការឧបត្ថម្ភកុមារអន្តរជាតិ។ ពួកគេមានគំរោង ចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការការចុះឈ្មោះកំណើតរបស់ក្មេងស្រី និង យុទ្ធនាការសិទ្ធិ មនុស្សសំរាប់ក្មេងស្រី ។Girl's Day បានចូលរួមក្នុងការងារស្ម័គ្រចិត្តនៅឯប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៣ និង​បានបរិច្ចាគ ប្រាក់ដែលបានមកពីការប្រគុំតន្ត្រី solo នៅថ្ងៃទី១៣ កក្កដា ទៅឲ 'Plan Korea' សំរាប់ យុទ្ធនាការការចុះឈ្មោះកំណើតរបស់ក្មេងស្រី។ 

ប្រែសំរួលដោយ៖  មុន្នីប្រភព៖ allkpop