បើទោះ ខ្លួនជាកីឡាករិនី ក្បាច់គុន Taewondo ប៉ុន្ដែ Zhang Lan Xin ​មានរូបរាង   និងមុខមាត់មានមន្ដស្នេហ៍ និងមានភាពលេចធ្លោនៅក្នុងចំណោមស្រីស្អាត ប្រការនេះហើយបានជួយឱ្យនាងចូលប្រឡូកក្នុងវិស័យសិល្បៈដោយងាយ។

Chinese Zodiac គឺជាខ្សែភាពយន្ដដំបូងដែលមានវត្តមានរបស់កីឡាករិនី ក្បាច់គុន Taewondo នាង Zhang Lan Xin ។ ដោយសារតែមានរូបរាង និងមុខមាត់ស្រស់ស្អាត ទាក់ទាញ ស្រីស្អាត ដែលជាកីឡាករិនីក្បាច់គុន Taewondo រូបនេះ ក៏មានឱកាសបង្ហាញខ្លួន នៅក្នុងវិស័យភាពយន្ដនៅចិន ហើយ Chinese Zodiac គឺជាខ្សែភាពយន្ដដំបូង ដែល Zhang Lan Xin ចូលរួមសំដែង។

បច្ចុប្បន្ន Zhang Lan Xin ​មិនត្រឹមតែជាអ្នកគុននិយមប៉ុណ្ណោះទេ នាងក៏ជាអ្នកបង្ហាញម៉ូដដ៏ស្រស់សោភា និងជាអ្នកសំដែងដ៏អស្ចារ្យផងដែរ។

ថ្វីបើនាងទើបតែបានចូលប្រឡូកក្នុងវិស័យសិល្បៈ  ក្នុងរយៈពេលខ្លី ប៉ុន្ដែ  Zhang Lan Xin ​ ​បានបង្ហាញនូវចំណុចខ្លាំងរបស់ខ្លួន នៅក្នុងវិស័យនេះ។  កត្តាសំខាន់ដែលនាំឱ្យនាងទទួលបានជោគជ័យ គឺដោយសារកំពស់ សម្រស់ ទំនាក់ទំនង និងភាពសិចស៊ីរបស់នាង។

width=350width=353width=359

 

ដោយ ៖ សីហាប្រភព ៖ k14