ចិន៖ ទេសភាពដ៏ស្រស់ស្អាតធំល្វឹងល្វែង ពិតជាចំណីអារម្មណ៍មួយ ដែលអាចអន្ទងអារម្មណ៍មនុស្ស អោយមានភាពស្រស់ស្រាយ បាត់ផុតអស់នូវកង្វល់ទាំងពួងមែន។ Red Beach គឺជាតំបន់មាត់សមុទ្រមួយ នៅប្រទេសចិនដែលមានការទាក់ទាញបំផុត។

Red Beach គឺជាតំបន់ទេសចរណ៍មួយ ដែលលាតសន្ធឹងតាមដងទន្លេ Liaohe ប៉ែកខាងជើងនៃប្រទេសចិន។ អ្នកទេសចរណ៍ទាំងអស់ បានទៅទីនោះគឹដោយសារ Red Beachមានវាលស្មៅពណ៍ក្រហមឆ្អិនឆ្អៅ ដែលលាតសន្ធឹងលើផ្ទៃដីរាប់សិបហិចតា និងមានពពូកបក្សាបក្សីរាប់រយក្បាល ស្រែកយំលាយឡំនឹងសម្លេងខ្យល់បក់ បង្កើតបានជាដូរតន្ដ្រីគួរជាទីសន្ដាប់។


លើសពីនេះ Red Beach ក៏ជាកន្លែទេសចរណ៍មួយដែល មានខ្យល់ធម្មជាតិ ដែលភ្ងៀវទេសចរណ៍ អាចនាំក្រុមគ្រួសារ ទៅកំសាន្ដនៅទីនេះបាន។ ទីនោះទៀតសោត ក៏មានលក់ម្ហូបចិន ឆ្ងាញ់ៗដែលលោកអ្នកអាចទទួលបាន ក្នុងរោងតូចៗដែល គេធ្វើសម្រាប់ជួលអង្គុយលែងផងដែរ៕
ដោយ៖ នារីប្រភព៖ yahoo