ក្រោយពេលដែលគេបានបកស្រាយថារូបភាពដែលលោកប្រធានាធិបតី Barak Obama រាំបទចម្រៀងGangnam Style គឺជារូបភាពក្លែងក្លាយនោះ Psy បាននិយាយប្រាប់ថា បើសិនជាអាច គេចង់បង្រៀនលោក Obama អោយចេះរាំចង្វាក់សេះនេះ។
Psy បានចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Capital FM Radio ជាភាសាអង់គ្លេសដែលគេបានបានប្រាប់ថាបើមានសំណាងបានទៅសិតវិមាននោះ គេនឹងបង្រៀនលោក Obama អោយចេះរាំក្បាច់សេះតែម្ដង។ពិធីករបានសួរទៅកាន់ Psy ថាហេតុអ្វីបានជាមិនថតវីដេអូបង្រៀនរាំបទ Gangnam Style ហើយបញ្ជូនទៅកាន់លោក Obama តែម្ដងទៅ? Psy បានប្រាប់ថា វាមិនងាយស្រួលនោះទេក្នុងការរៀនរាំតាមរយៈវីដេអូ តែប្រសិនបើបានជួបផ្ទាល់ទើបល្អ។នៅចុងបញ្ចប់នៃកម្មវិធី Psy បាននិយាយក្នុងកម្មវិធីនោះថា លោកប្រធានាធិបតី Obama ប្រសិនបើខ្ញុំអាចទៅជួបលោកនៅ សិតវិមាន នោះខ្ញុំនឹងបង្រៀនលោករាំ Gangnam Style៕
ដោយ៖ ម៉ូកាប្រភពពី៖ koreabang