ទស្សនិកជន ច្បាស់ជាបានស្គាល់ Song Hye Kyo តាមរយៈឈ្មោះ ហាន់ជីអ៊ុនហើយមើលទៅព្រោះដោយសារតែឈ្មោះនោះ គឺជាពេលដែលអាជីពរបស់នាង ជោគជ័យជាងគេ ។ថ្មីៗនេះ Song Hye Kyo, Tony Leung និង Zhang Ziyi បានទៅចូលរួមកម្មវិធី ផ្សព្វផ្សាយរឿងក្បាច់គុនខ្នាតធំ The Grand Master នៅកូរ៉េ ដែលជាកម្មវិធីសម្ភោធ មហោស្រពភាពយន្តចិនលើកទី ៥ ផងដែរ ។ នៅក្នុងកម្មវិធីសម្ភោធនោះ អ្នកដឹកនាំរឿង Wong Kar Wai និយាយប្រាប់អ្នកកាសែត និង ទស្សនិកជនជាច្រើន រហូតដល់ហៅ Song Hye Kyo ថាជាតារាសំដែងនារីដែលស្រស់ស្អាតដាច់គេ ក្នុងអាស៊ី ។
អ្នកដឹកនាំរឿង Wong Kar Wai បានប្រាប់ទៅគេហទំព័រ MingPao ថាតារាសំដែង Song HyeKyo មានមុខមាត់ ល្អស្អាតឥតខ្ចោះ លោកស្តាយណាស់ដែលមិនបាន ផ្តល់តំណែងតួរដែលល្អជាងនេះអោយនាង ។ បើតាមសំដីរបស់អ្នករចនាម៉ូតសំលៀកបំពាក់ និង អ្នកផាត់មុខអោយនាងបានប្រាប់ថា Song Hye Kyo បានប្រាប់ពួកគេ អោយតែងខ្លួនអោយនាង សមញ្ញបំផុតតាមដែលអាចធ្វើទៅបាន បំណងចង់អោយតារាដែលសំដែងជាមួយនាង លេចធ្លោ ។តែទោះបីជានាង តែងខ្លួនសមញ្ញធម្មតាយ៉ាងណាក៏ដោយ ក៏នាងនៅតែស្អាត ហើយតែងតែទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន និង អ្នកកាសែត ។ សូម្បីតែរូបថតរបស់នាងដែលមិនទាន់ កែច្នៃក៏យើងឃើញនាងស្អាតដែរ ដូចនេះសម្រស់របស់នាង តាមដែលលោកអ្នកដឹកនាំ Wang Kar Wai សរសើរមិនខុសមែន ៕

ដោយ ៖ លីលីប្រភព ៖ divaasia